ប្លែកសាហាវ តារាសម្ដែង កញ្ញា ម៉ៃប៊ី ក្រោមស្នាដៃផាត់មុខរបស់ អ្នកឯកទេសវ័យក្មេង

0

ស្ទើរតែធ្វើអោយគេឯងភ្លឹកតែម្ដង នៅពេលសម្រស់ក្រោយផាត់មុខរបស់តារាសម្ដែង កញ្ញា ម៉ៃប៊ី ត្រូវបានបង្ហោះឡើង។ ទាំងក្នុងសំលៀកបំពាក់ស៊ិចស៊ី និង សំលៀកបំពាក់បែបសម្អាងការ សុទ្ធតែធ្វើអោយគេលាន់មាត់ ស្របពេលដែលតារារូបនេះ ក៏មានរាងស្អាត និង ត្រេមុខទាក់ទាញផង។ សម្រស់ដ៏ផូរផង់នេះ កាន់តែធ្វើអោយគេលាន់មាត់ ដោយសារតែស្នាដៃផាត់មុខ និង ធ្វើសក់អោយពីអ្នកឯកទេសមួយរូប ដែលត្រូវបានគស្គាល់ថាឈ្មោះ រ៉ាឌី។

ការចាប់អារម្មណ៍ពីរូបសម្រស់របស់នាង គឺបន្ទាប់ពីអ្នកជំនាញផាត់មុខកូនក្រមុំជាយូរឆ្នាំមកហើយ គឺលោក រ៉ាឌី បានបង្ហោះរូបនាង ហើយធ្វើអោយអ្នកគាំទ្រការសម្ដែងរបស់លាន់មាត់សរសើរ។ ប្រសិនបើលោក រ៉ាឌី មិនសរសេរភ្ជាប់ថា កញ្ញា ម៉ៃប៊ី ប្រហែលជាគេយល់ថា មិនមែនរូបនាងនោះផង ដោយសារតែការផាត់មុខមួយក្បាច់នេះ របស់លោក រ៉ាឌី គឺធ្វើអោយនាងដែលមានទម្រង់មុខជាកូនកាត់ស្រាប់ស្អាត ប្លែក ទាក់ទាញ ហើយកាន់តែមានសម្រស់ដូចតារាបរទេស។

ក្នុងឈុតសំលៀកបំពាក់សម្អាងការកញ្ញា ម៉ៃប៊ី គឺស្អាតមួយបែប បែបស្រគត់ស្រគត់ ហើយទម្រង់មុខក្រោយ Make Up នេះ កាន់តែទាក់ទាញខ្លាំងក្នុងឈុតបញ្ចេញដើមទ្រូង ដែលធ្វើអោយប្រុសៗឃើញហើយ មិនលាន់មាត់សរសើរមិនបាន។ យ៉ាងណាមិញ នេះមិនមែនជាការបញ្ចេញថ្វីដៃពីលោករ៉ាឌី ជាលើកដំបូងចំពោះនាងនោះទេ ដោយគ្រាន់តែការកែកុនក្រែមម្សៅអោយនាងលើកនេះ គឺធ្វើអោយនាងស្អាតឡើងប្លែកតែម្ដង បើធៀបនឹងការតែងមុខរបស់នាងកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here