ពីមួយឆ្នាំៗទៅមួយឆ្នាំ សុភក្រ័ កុសុម៉ា កាន់តែឆក់ឱកាសលេចធ្លោក្នុងសិល្បៈ

0

ពេលនេះ សុភក្រ័ កុសុម៉ា បានកាន់កម្មវិធីកម្សាន្តមួយដែលចាប់ផ្តើមពេញនិយម ហើយក៏ទទួលបានការគាំទ្រមិនចាញ់ការងារកន្លងមក។ លើសពីនេះរដូលកាលចប់ កូវីដសុម៉ា ក៏ឆក់បានការងារផ្សេងទៀតដូចជាអាហ្វែការ និង ការកម្មង់វង់ភ្លេងសម័យ។ដោយតាមដឹងបានចេញភ្លេងច្រើនរោង ហើយក៏ខ្លាំងខាងអាហ្វែសម្បូររោងការមិនណយដែរ។
តារាក្រមិចក្រមើម សុភក្រ័ កុសុម៉ា ដែលកាន់តែឡើងកូដលើ វិថីសិល្បៈ បានឆ្លងវ័យកាលអាយុកើនមួយឆ្នាំទៀតហើយ ។ ជាមួយសម្រស់ប្លែក ស្អាតថ្ងៃកំណើតឆ្នាំនេះ គេឃើញនំខេកដ៍ ពិសេសមួយតុបតែដាក់រូប បែបកំប្លែង មុខស្មឿកផ្ទុះការទាក់ទាញ ហើយអ្នកណាៗក៏ថាសម នឹងស្រីម៉ៅហ្នឹងណាស់។
យ៉ាងណាមិញ នេះជាការចំអន់ និងលេងកម្សាន្តបន្ថែម អោយមានភាពរីករាយបន្តទៀតនាថ្ងៃបដិសន្ឋិសំខាន់ របស់តារាចម្រៀង និងពិធីការិនី សុភក្រ័ កុសុម៉ា។រយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ កុសុម៉ា ទទួលបានប្រជាប្រិយភាព នៅលើសួនវិថីសិល្បៈខ្លាំងណាស់។ ដោយសារតែមានទេពកោសល្យ ថ្វីមាត់ចាក់ទឹកមិនលេច និងកាយវិការកំប្លែងរបស់នាង។ សុភក្រ័ កុសុម៉ា បានក្លាយជា ពិធីការិនី ជាច្រើនកម្មវិធីមកហើយ ដោយពេលនេះឃើញ នាងលេចមុខមាត់នៅក្នុងកម្មវិធី ជជែកកម្សាន្ត«ចឹងហ្ហ៎» ម៉ាយធីវី។
តារាស្រីពហុជំនាញ សម្បុរស្រអែម កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រលាញ់ សុភ័ក្រ កុសុម៉ា ជាតារាស្រីដែលសមត្ថភាពខ្ពស់សម្បូរបែបទាំងការច្រៀង និងជាពិធីការិនីពូកែវោហាស័ព្ទ ប្រសព្វខាងកំប្លែងស្ងួត ពិសេសថែមទាំងមានភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួន ដែលទាំងនេះធ្វើឲ្យ សុភ័ក្រ កុសុម៉ា ទទួលបានការគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here