ឌី សារៈក្ខិតា កាន់តែលេចធ្លោជាមួយនឹងឈុតបុរាណខ្មែរ

0

បវរកញ្ញាចក្រវាឡលេខ៣ ២០២០ ឌី សារៈក្ខិតា ដែលបានបាត់វត្តមានភ្លាមៗ ក្រោយពេលទទួលតំណែង ក្លាយជាប្រធានបទសួរនាំ។នាងត្រូវបាន អ្នករៀបចំកម្មវិធីអះអាងហើយថា ដោយសារមានជំងឺត្រូវសម្រាកអោយច្រើន។រហូតមកទល់ពេលនេះ នាងបានធូរស្បើយ ហើយក៏បង្ហាញមុខជាថ្មីជាមួយឈុតមួយបែបខ្មែរ យ៉ាងស្រស់ប្រណិតប្លែក។
អំឡុងពេលសម្រាកកាយ ពួនព្យាបាល សារៈក្ខិតា បានត្រូវរងនូវព័ត៌មានវាយបកខ្លះៗ ដោយមានអ្នកខ្លះថា អាក់អន់ចិត្តរឿងប្រឡងដែលទំនងបំផុតតំណែងលេខ១ទើបសម។ ខ្លះនិយាយទៀតថា នាងមិនចង់ប្រកួតចេញមុខទៀតនោះទេ ពេលទទួលបានលទ្ឋផលមិនសូវសម។ មិនសម្ងំ ឌី សារៈក្ខិតា បានចេញសារបង្ហោះព្រមាន រាល់ការសន្និដ្ឋានណាមិនសមរម្យ និងប្រើពាក្យចាត់ការតាមច្បាប់ ព្រោះមិនបានរត់គេចឬរត់ទៅណានោះឡើយ។ធាតុពិតគឺនាង នៅសម្រាកព្យាបាលតាម ការណែនាំរបស់លោកគ្រូពេទ្យ ដាក់អោយ។
យ៉ាងណាពេលនារីសម្រស់ ស្អាតកែវភ្នែកស្រទន់ ដងខ្លួនស្រឡូន ឌី សារៈក្ខិតា បានវិលមកវិញ ជាមួយភ្លាមស្រស់បស់ នឹងថែមទាំងថតឈុត សម្លៀកបំពាក់បុរាណខ្មែរឈ្មោះ«នាងឧបណារី» ។ នាងឧបណារីជាកូនស្រី​នៃស្ដេច​កិន្នរ​ មានឈាមជ័យម្ដាយជាមនុស្ស​? នាងមានរូបរាងជាមនុស្សពេញលេញតែដោះស្លាបជាបក្សី​៕​ នាងមានរូបឆោមលោមពណ៌ស្អាតដូចទេពធីតា​ មានក្លិនខ្លួនក្រអូបដូចផ្ការ​ ?ចរិត​ចរិយា​ល្អរំទំ​ គួរជាទីគាប់ហ័រទ័យ ! តួរឈុតដកស្រង់ចេញពីចរិចិយាទន់ភ្លន់​ មិនចេះឆ្មេីងឆ្មៃនៃ​ model ផ្ទាល់តែម្ដង​ ។ មានការសរសើរយ៉ាងខ្លាំងថា នាងស្អាតណាស់ និងខ្លះថាមកវិញសារៈក្ខិតា និងកាន់តែលេចធ្លោហើយទទួលបាន ការងារច្រើនជាមួយសិល្បៈ និងកាន់តែល្បីល្បាញលើសមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here