អ្នកសុំទានផ្តល់ដីដល់គ្រួសារក្រីក្របន្ទាប់ពីគាត់ធូរធារបានមកពីការដើរសុំទាន

0

ភាពក្រីក្រតោងយ៉ាក គ្មានផ្ទះសម្បែង និង ញុំាចេកដែលម្តាយរបស់គាត់លក់ ទាំងអស់នេះគឺជាអ្វីៗដែល លឹម ភាបានចងចាំនៅក្នុងវ័យកុមារភាពរបស់គាត់។  គាត់កាត់តែមានការលំបាកទ្វេរដងនៅពេលដែលគាត់បានបាត់បង់ដៃទាំងពីររបស់គាត់ គ្រានោះហើយដែលគាត់មិនអាចជួយដល់គ្រួសារគាត់បាន។  ដូច្នេះជម្រើសតែមួយគត់របស់គាត់គឺក្លាយជាអ្នកសុំទាន។  នៅពេលដែលគាត់បានធូរធារ តាមរយ:ការសន្សំលុយដែលបានពីការសុំទាន និង ក្លាយជាម្ចាស់ដីនៅក្នុងភូមិអូរក្រពើឬ“ ដីថ្មីសន្តិភាព” នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យ,  គាត់មិនបានភ្លេចពីគុណូបការៈដែលអ្នកក្រជួយគាត់នោះឡើយ គាត់ចង់តមស្នងទៅកាន់មនុស្សទាំងនោះ ហើយមិនចង់ឃើញឱ្យក្មេងធំធាត់ដោយគ្មានផ្ទះសម្បែង និង ជួបជីវិតជូរចត់ដូចកាលពីគាត់នៅកុមារភាព, ដូច្នេះគាត់បានបរិច្ចាគដីមួយចំនួនដែលគាត់មាន អោយទៅដល់ជនក្រីក្រ ដែលគាត់បានកំពុងធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ។

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here