សុខ សោម៉ាវត្តី ចំណងស្នេហ៍កាន់តែផ្អែមល្ហែម តែស្ងាត់ដំណឹងចូលរោងការ

0

ពិធីការិនី សុខ សោម៉ាវត្តី ដែលបានបង្កាត់ភ្លើងស្នេហាជាមួយ កីឡាករ បាល់ទាត់ លី វ៉ាហេតច្រើនឆ្នាំមកហើយនោះ ឃើញថានៅមិនទាន់ដល់ពេលលៃលក រូបភាពមង្គលការឡើយ។ អ្នកទាំង២ បានប្រែស្នេហាដូចប្តីប្រពន្ឋ ទៅណាមកណាជាមួយគ្នា។ យ៉ាងណាគេនៅតែទន្ទឹងរង់ចាំតាមដានថាតើពេលណា នាងការម្តងទៀត។
សុខ សោម៉ាវត្តី នៅតែបង្ហាញសកម្មភាពនៅក្នុងសិល្បៈ នាងក៏ជាពិធីការិនី ម្នាក់ចាស់ទុំ ក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន។ ចាប់តាំងពី បែកបាក់ស្នេហាដំបូង ក្រោមចំណង៥ប្រការ សុម៉ាវត្តី មានតែខិតខំពង្រឹងជំហរដោយ សារនាងនៅបំពេញការងារ ប្រសិនបើនាងដួលគឺ កូននិងសាច់ញាតិគ្មានអ្នកទទួលខុសត្រូវ។ ប៉ុន្តែចាប់តាំហពីនាង បានជួប លី វ៉ាហេតមកឃើញថា កម្រិតជីវភាពស្មារតី របស់នាងចាប់ផ្តើមដុះពន្លឺឡើងវិញម្តងទៀត។
ចំណងស្នេហាចាក់ឬស នេះ នៅតែបន្តអូសពេលវេលាយូរទៅមុខ។ បើទោះបីយល់ចិត្តគ្នា តែនាងនៅតែមិនទាន់កំណត់ពេលវេលាណា មួយប្រាកដឡើយ។គេបែរជាឃើញអ្នកទាំង២ បង្ហាញទិសរកសុីជុំគ្នាបង្កើត មុខរបរមួយទាំង២នាក់គ្រប់គ្រង។ យ៉ាណាអ្នកទាំង២ បានបង្ហើបហើយថា រួចរាល់ការងារពេលណា នឹងរកពេលគិតគូជីវិតផ្ទាល់ខ្លួនវិញម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here