ខុសពីតារាភេទទី3ដ៏ទៃ កញ្ញា រ៉ូហ្សា នៅតែរក្សារាងកាយរឹងមាំជាបុរសមា six packs

0

ក្នុងចំណោមតារាភេទទី៣ ដែលទទួលបានការគាំទ្រពីការសម្ដែង តាមរយៈឈុតឆាកក្រមិចក្រម៉ើម ជាតួអង្គស្រី គេចាត់ទុកថា កញ្ញា រ៉ូហ្សា ដែលមានឈ្មោះពិតថា គន់ រៀមរតនៈ បានក្លាយជាទីចាប់អារម្មណ៍ជាងគេ ដោយសារតែនាងគឺជាភេទទី៣ ដែលមានដងខ្លួនស្រស់សង្ហារ ដែលពេលបង្អួតដងខ្លួនស៊ិចស៊ី បញ្ចេញស៊ិចផេកម្ដងៗ គឺតារាប្រុសខ្លះសុំខ្មាស់នាងផង។ ដ្បិតតែមានកាយវិការម្ញិម្ញក់ និងចូលចិត្តតែងកាយជានារីយ៉ាងសាមញ្ញ ជាពិសេសនៅក្នុងការសម្ដែង តែកញ្ញា រ៉ូហ្សា ឬ ចែរ៉ូហ្សា ត្រូវគេកត់សម្គាល់ថា មានទម្លាប់ថែរូបរាងអោយនៅតែស្វែល និងមានសាច់ដុំពោះកង់ៗឡើងសង្ហារ ដែលគយគន់តែរាងកាយ គឺមិនសមជារាងកាយរបស់ភេទទី៣ឡើយ។

កញ្ញា រ៉ូហ្សា បានអះអាងថា នាងមិនមានបំណងវះកាត់ដាក់ដើមទ្រូងអោយក្លាយជាស្រី ឬវះកាត់កែភេទ ដូចជាតារាភេទទី៣ទាំងឡាយនោះដែរ ទើបទាំងនេះសុទ្ធតែជាលក្ខណៈពិសេសខុសពីភេទទី៣ផ្សេងៗ។ នាងនៅតែមានក្ដីប្រាថ្នាចង់បានរាងកាយមាំមួនដូចបុរស តែក៏មិនចង់បានសាច់ដុំលើដៃ លើស្មាអោយក្លាយជាបុរសមាឌឌាំងនោះដែរ ដោយសារតែនាងមិនចង់ជាប់ឈ្មោះជាខ្ទើយសាច់ដុំ និងគិតថា សាច់ដុំធំៗ មិនសមនឹងខ្លួន។ នាងថាចង់បានតែក្បាលពោះកង់ៗ ដើម្បីបង្ហាញពីដងខ្លួនស៊ិកស៊ី ដូចជាបុរសស៊ិកផេក មួយចំនួនតែប៉ុណ្ណោះ ទើបប្រឹងប្រែងហាត់ប្រាណ ហើយយកស៊ិកផេកនៅលើក្បាលពោះទាល់តែបាន មកទល់ពេលនេះ។ នាងមានគម្រោងហាត់ប្រាណអោយឡើងសាច់ស្អាតជាងនេះ តែមកពីមិនចង់ប្រើថ្នាំ ទើបរាងកាយនៅតែមិនរីកធំ ក្រោយពេលហាត់យកស៊ិកផេក។ នាងសារភាពថា ខ្លួនមានអារម្មណ៍ជាមួយបុរសហើយក៏មិនអាចបកក្រោយ ធ្វើជាបុរសរូបសង្ហារ ទៅស្រលាញ់នារីនោះដែរ ថ្វីត្បិតតែនាងកំពុងក្លាយជានារីដែលមានស៊ិកផេក ដែលបុរសមួយចំនួនសុំខ្មាស់។

គួរបញ្ជាក់ផងដែរថា តារាសម្ដែង កញ្ញា រ៉ូហ្សា ឬ គន់ រៀមរតនៈ គឺជាតារាសម្ដែងមួយរូបដែលឆ្លងកាត់ការតស៊ូ និង មានប្រវត្តិកម្សត់ច្រើន ទម្រាំតែមានថ្ងៃនេះ។ ហែលឆ្លងក្នុងសិល្បៈ អស់ជាច្រើនឆ្នាំ តារាភេទទី៣ រូបនេះ ទើបតែក្លាយជាតារាសិល្បៈដែលមានគេស្គាល់ច្រើនក្នុងរយៈពេលចុងក្រោយប៉ុណ្ណោះ តាមរយៈឱកាសបានសម្ដែងក្នុងបទចម្រៀង និង ភាពយន្តល្អៗ។ នាងកាន់តែលេចធ្លោទ្វេរដង ជាមួយនឹងការចូលរួមបរិច្ចាគជួយអ្នកខ្សត់ខ្សោយ និង ចំណាយពេលជួយដល់សង្គម។ ក្រៅពីសិល្បៈ នាងតស៊ូធ្វើការយប់ផង និង លក់ទំនិញតាមអនឡាញផង ដើម្បីជីវភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here