ស្ថានភាពម្ដាយ​ស្លាប់​ និង ​ភ្លើង​ឆេះផ្ទះ ​មិនទាន់ធូរផង សេម ម៉ាកូ ជំងឺរុករាន

0

ក្រោយពីម្ដាយពុលភេសជ្ជៈស្លាប់ចោល ស្របគ្នាដែលផ្ទះក៏ទុស្សេខ្សែភ្លើងឆេះម៉ត់ ក្រោយម្ដាយស្លាប់១៨ថ្ងៃ គេកត់សម្គាល់ថា​​តារាចម្រៀងលោក សេម ម៉ាកូ ប្រែក្លាយជា​ជីវភាព​ខុសឆ្ងាយ​ពីមុនពីដូច​​​មេឃ និងដី។ អ្វីដែល​កត់សម្គាល់ គឺ​លោកថែមទាំង​ត្រូវបន្ថែមបន្ទុក​​​​​​​ដោយសារតែធ្លាក់ខ្លួនឈឺក្នុងប៉ុន្មានថ្ងៃនេះនោះផងដែរ។ លោកត្រូវគេឃើញដេកឈឺត្រាំត្រែង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីថ្ងៃទី៣ ឧសភា កន្លងទៅ ​​ខណៈដែលស្ថានភាព​​​​​នាពេលនេះ នៅតែធ្វើទុក្ខនៅឡើយ។


លោក សេម ម៉ាកូ បានថ្លែងបញ្ជាក់ថាមានជំងឺគ្រុនពោះវៀន និងមានជំងឹខ្លាញ់រុំបេះដូង ធ្វើទុក្ខ​យ៉ាង​ខ្លាំង ​ដោយលោកសម្ដែង​ការបារម្ភ បន្ទាប់ពីសុខភាពរបស់ខ្លួន​ចាប់ផ្ដើមចុះខ្សោយ ដែលតម្រូវអោយលោកដេកដួល​​រហូតដល់ថ្នាក់​​​​​​​​ចាក់ថ្នាំរាល់​ថ្ងៃ និងមិនអាចធ្វើការ​​បាន​រាល់ថ្ងៃ។ លោកថា​​សភាពឈឺក្បាល ថប់ទ្រូង និង​​​​ថប់​ដង្ហើម និង​​​ឈឺក្រពះ ​​នៅបន្ត​ធ្វើទុក្ខ ដោយធ្វើអោយលោក​​​​ពិបាក​ទទួល​​ច្រៀង​អាហ្វែមង្គលការ និងកម្មវិធីប្រគំតន្ត្រីនានា ដែលបានព្រមព្រៀង​​​រួចរាល់។ លោកថាជំងឺរាល់ថ្ងៃមិនមែនទើបតែធ្វើទុក្ខទេ ប៉ុន្តែដោយសារតែលោកចេះតែទ្រាំ ទើបសភាពជំងឺចុងក្រោយចាប់ផ្ដើមរុករាន ជាពិសេសគឺជំងឺរលាកក្រពះធ្ងន់ធ្ងរ និងជំងឺខ្លាញ់រុំបេះដូង ដែលតម្រូវអោយលោកលេបថ្នាំរាល់ថ្ងៃ។ លោកត្រូវបង្ខំចិត្តទៅច្រៀងទាំងឈឺ ក្នុងពេលដែលការបង្ខំចិត្តធ្វើការក្នុងពេលធ្វើទុក្ខ ក៏ធ្វើអោយលោកប៊ិះសន្លប់ច្រើនសេម ម៉ាកូ យ៉ាងណាមិញលោកត្រូវគេឃើញដួលសន្លប់ក្រថាមានជំងឺធ្វើទុក្ខបើទោះជាត្រូវបានគ្រូពេទ្យសង្គ្រោះបន្ទាន់ និងផ្ដល់ថ្នាំអោយលេប។ គ្រាន់តែឈឺប៉ុន្មានថ្ងៃនេះ ធ្វើអោយលោកពិបាកយ៉ាងខ្លាំង ក្នុងពេលដែលការរកប្រាក់ពីការងារច្រៀងរាំ ក៏បានត្រឹមតែទប់ជីវភាព និងសងបំណុលអង្គការក្រោយម្ដាយស្លាប់ និងផ្ទះឆេះម៉ត់។

លោក សេម ម៉ាកូ ត្រូវគេឃើញឡើងកូដជាងមុន ដោយគេឧស្សាហ៍ឃើញលោកលេចមុខច្រើនក្នុងសកម្មភាពធំៗរបស់«គ្រួសារតារាកម្ពុជា» និងលេចមុខឡើងឆាកតន្ត្រីជាហូរហែរ។ យ៉ាងណាមិញ លោកមិនទាន់មានឱកាសចូលច្រៀងនៅក្នុងផលិតកម្មចម្រៀងដូចមុនពេលម្ដាយមិនទាន់ស្លាប់នោះទេ ខណៈដែលលោកក៏កំពុងរកឱកាសផលិតបទចម្រៀងខ្លួនឯងក្នុងពេលឆាប់ៗ ដែលកាលនោះលោកគឺជាតារាចម្រៀងប្រចាំផលិតមួយ តែក៏ត្រូវដកខ្លួនព្រោះតែស្ថានភាពគ្រួសាររុកគួននោះ។ លោកនៅមិនទាន់ធូរស្រាលពីសភាពឈឺក្បាល ថប់ទ្រូង និងសភាពអស់កម្លាំងនោះទេ ក្រោយការជួយសង្គ្រោះ ដោយត្រូវបន្តោងស៊ីរ៉ូមបណ្ដាក់គ្នាផងក្នុងប៉ុន្មានថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here