ឌីជេ ខេក ថា KBK កំពុងជួយផ្នែកជីវភាព ខណៈកូវីត១៩ នៅអូសបន្លាយ

0

នៅក្នុងវីដេអូឃ្លីបមួយ អមដោយកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិចផង តារាចម្រៀងរ៉េប លោក ឌីជេខេក បានសរសើរមុនដាច់ពីមាត់ចំពោះក្រុមហ៊ុន KBK ដែលជាឃ្លាំងលក់ទិញម៉ូតូធំមួយនៅជិតវត្តសំពៅមាស បន្ទាប់ពីក្រុមហ៊ុននេះ បានបញ្ចេញសេវាបង់រំលោះម៉ូតូគ្រប់ប្រភេទ ដោយមិនចាំបាច់មានប្រាក់កក់ និង មានអ្នកធានា ដែលលោកប្រកាសថានេះគឺជាការជួយសម្រួលមួយដ៏ប្រសើរ នៅក្នុងខណៈដែលមនុស្សស្ថិតក្នុងស្ថានភាពកូវីត១៩នៅប៉ះពាល់ ដែលមិមខុសពីជួយអោយមនុស្សមានលទ្ធទិញម៉ូតូបានល្អជិះក្នុងពេលប្រាក់ចំណូលមិនសូវល្អ។

- Advertisement -

ឌីជេ ខេក បញ្ជាក់ថា ការផ្ដល់ឱកាសអោយអតិថិជនបង់រំលោះម៉ូតូដោយគ្មានប្រាក់កក់មុន និងគ្មានការធានាពីភាគីទី៣ គឺជារឿងមួយប្រសើរណាស់ ក្នុងការជួយអោយយុវវ័យ ជាពិសេសអ្នកចង់បានម៉ូតូល្អមានម៉ូតូល្អជាយានជំនិះ។ មធ្យោបាយនេះ ក៏មិនខុសពីជួយជំរុញផលប៉ះពាល់របស់មនុស្សភាគច្រើនអោយមានលទ្ធភាពជាងមុនផងដែរ ខណៈដែលការគ្រាន់តែបង់ប្រចាំខែ គឺមនុស្សភាគច្រើនទៅរួច ប៉ុន្តែបើតម្រូវអោយមានអ្នកធានាផង ឬ មានប្រាក់តម្កល់ផង គឺមនុស្សភាគច្រើនពិតជាយ៉ាប់។ គោលការណ៍របស់ក្រុមហ៊ុននេះ ក៏មិនខុសពីការរួមចំណែកក្នុងការលើកកម្ពស់ជីចភាពរបស់មនុស្សភាគច្រើន ក្មុងពេលជម្ងឺកូវីត១៩ នៅមិនទាន់ស្ងប់ស្ងាត់នាពេលនេះផងដែរ។
ខាងក្រោមនេះជាវីដេអូដែល ឌីជេ ខេក និង ដៃគូ បានបង្ហាញអោយដឹងពីលក្ខណៈពិសេសរបស់ KBK ដែលលោកអ្នកអាចទិញម៉ូតូ ដោយមិនស្មុគស្មាញទាល់តែសោះនោះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here