តារាប្រុសជើងចាស់ ដែលនៅតែមានទីផ្សារថតភាពយន្ត!

0

អស់គេ មួយចំនួន បានលើកសរសើរ តែតារាប្រុស រាងសង្ហាពេញ និយម មកប្រម៉ូដ លើកមក បង្ហាញ អោយ ទស្សនិកជន បាន ជ្រាប។ យ៉ាងណាមិញ យើង ក៏មិនអាចមើល រំលងទៅលើ តារារៀមច្បងមួយចំនួន ដែលពុះពារ នៅលើសិល្បៈ តាំងពីដើម មកទល់សព្វថ្ងៃ នៅតែផលិតករ មួយចំនួន មិនមើលរំលង។

តារាប្រុសទាំងនោះ ស្ថិតក្នុងវ័យជ្រេ បន្តិចមែន តែឱកាសច្បាមយកការ សម្តែងនៅលើវិស័យភាពយន្ត ឃើញថា មានសភាពហ្នឹងន មិនអាចដើរថយក្រោយ។ តារាប្រុស ទាំងនោះនៅតែ រក្សាបានសមត្ថភាពទេពកោសល្យ និងទីផ្សារ សឹងតែតារាក្មេងៗ ដែលពេញនិយមបច្ចុប្បន្ន ទៅថ្ងៃក្រោយមិនមានឱកាស ដូចរៀមច្បងនោះផង។ ទាំងអស់នោះ កើតចេញពី មូលហេតុច្រើន មានការគោរព ពេលវេលា ការគោរពការងារ អត្តចរិក មិននិយមតែតួឯក និង មានសីលធម៌ សុជវធម៌ល្អជា កត្តា ជម្រុយអោយ បើកដៃមានការងាររកប្រាក់ចំណូលពីអាជីពនេះបាន។

តារាប្រុសវ័យជ្រេ ទាំងនោះមាន ទេព រិនដារ៉ូ ហម ឈរ៉ា សំអែល តារាវុទ្ឋ ជា សំណាង ហេង ដារី លាង ឧត្តម ជា ណូបូ យស បូវណ្ណៈ និងតារាផ្សេងទៀត។ នេះជាការ បង្ហាញ ជូន ដល់បងប្អូន សិល្បៈរលកក្រោយ ដែលមានបេះដូងស្រឡាញ់សិល្បៈ អាចយកបទពិសោធន៍ តាមរយៈរៀមច្បងទាំងនេះ។ អ្វីដែលជា ចំនុចល្អគួរយក ជាគម្រូតាម ដើម្បីបង្កើនចំនេះ។ ពិសេសរាល់ ការសម្តែង មិនត្រូវគិតថាតួឯករហូតនោះទេ ជាតារាត្រូវតែចេះ គ្រប់ប្រភេទ តួអង្គ ដែលមិនងាយធ្លាក់ទឹក រស់បានយូរ។

LEAVE A REPLY

Please enter your comment!
Please enter your name here