ជំពាក់ប្រាក់ជាង10ម៉ឺន ជាង1ឆ្នាំ Siv Mey នៅតែទុកឱកាស

0

ស៊ីវម៉ី ម្ចាស់ផេក Siv Mey Online Shop និង ជាម្ចាស់ផលិតផល EiEi បានបង្ហោះ និង Live Video អោយដឹងថាបុរសម្នាក់រំលោភលើសេចក្ដីទុកចិត្ត និង ជំពាក់ប្រាក់នាងរហូតដល់ជាង12ម៉ឺនដុល្លារ ប្រមាណរយៈពេលជាង1ឆ្នាំមកហើយ តែគួរអោយសរសើរដែលនាងនៅតែមិនប្រើច្បាប់អោយអនុវត្តន៍ បើទោះជាករណីនោះ បានប្ដឹងតាមច្បាប់ដល់តុលាការទៅហើយ។ នាងថានោះគឺដោយសារតែនាង ចង់ទុកពេលអោយបុគ្គលរូបនោះ ស្របពេលដែលនាងក៏មិនចង់ប្រើធម៌ក្ដៅភ្លាមៗ។

ហេតុផលដែលនាំអោយមានករណីបំណុលនោះ គឺដោយសារតែនាងបានកក់ទិញរថយន្ត Roll Roy ពីបុគ្គលនោះដែលមានតម្លៃជិត1លានដុល្លារ ដោយបានកក់ប្រាក់ចំនួន30% ប៉ុន្តែរយៈយូរខែមកហើយ នៅតែមិនមានរថយន្ត ខណៈដែលរថយន្តដែលមានលេខតួ និង លេខម៉ាស៊ីន ដែលគ្រោងធ្វើការបញ្ជូនអោយនាង ក៏ស្រាប់ឃើញឧកញាម្នាក់ទិញយក តែលុយដែលអ្នកនាងបានកក់បែរជាមិនបង្វិលអោយវិញ។ អ្នកនាងពន្យល់តាមវីដេអូ Live ថា ក្រោយអ្នកនាងដាក់បណ្ដឹងបុគ្គលនោះបានបង្វិលអោយអ្នកនាងមួយចំនួនតែនៅខ្វះជាង12ម៉ឺនទៀត ដោយសន្យាថាពេលលក់រថយន្តមួយគ្រឿងដាច់អោយឧកញ៉ាម្នាក់ និងសងបង្គ្រប់។ ផ្ទុយពីការសន្យា អ្នកនាងឃើញរថយន្តដែលបានកំណត់ត្រូវបានឧកញ៉ាម្នាក់ជិះ តែបែរជាបុគ្គលនោះមិនឃើញវេរបំណុលទើបអ្នកនាងប្រតិកម្ម។ យ៉ាងណាក៏ដោយក៏មានការសរសើរមិនតិចដែរ ដែលអ្នកនាងបណ្ដោយអោយបុគ្គលមួយនោះ បន្តជំពាក់លុយដល់ជាង10ម៉ឺនដុល្លារ រហូតដល់ជាង1ឆ្នាំ ដោយមិនព្រមអោយតុលាការរឹបអូសទ្រព្យ ខណៈដែលអ្នកនាងសុខចិត្តទុកពេល ហើយទុកឱកាសអោយបុគ្គលនោះទាំងអ្នកនាងមានផ្លូវច្បាប់គ្រប់ពេល។ យ៉ាងណាមិញអ្នកនាងថា បើបុគ្គលនោះនៅតែមិនអើពើ នោះអ្នកនាង នឹងប្ដឹងអោយតុលាការអនុវត្តច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here