បុណ្យ៧ថ្ងៃ Mr Queen ដល់ថ្ងៃនេះ! តារាច្រើនរូប ព្រួយរឿងស្ងាត់ជ្រងំ

0

នៅថ្ងៃទី៩ កក្កដា ឆ្នាំ២០២០ នេះ គឺជាថ្ងៃ គម្រប់៧ ថ្ងៃ របស់ អតីត តារាសម្តែង ភេទទី៣ Mr Queenដែលចែនឋាន ព្រោះជំងឺរោគាហើយ។ តារាដែលចែកឋាននេះ មានភាពកម្សត់ណាស់ មិនសូវមានសាច់ញាតិ ហើយពិធីបុណ្យសព សម្រេចដោយជោគជ័យក្រោម ការខ្នះខ្នែងពីមិត្តសិល្បករ ខំសហការគ្នាទាំងប្រកូកក្រកាស។

មានការព្រួយបារម្ភយ៉ាងខ្លាំងថាពិធីបុណ្យគម្រប់៧ថ្ងៃ របស់ មីស្ទ័រឃ្វីន អាចនិងស្រងាត់ជ្រងំ ប្រសិនបើមិនមានញាតិមិត្តចូលរួម។ រោងពិធីដែលរៀចំនៅ បរិវេន វត្តអង្គតាមិញ និងកម្សត់ម្តងទៀត ហើយដួងវិញ្ញាក្ខន្ឋ លោកឃ្វីននឹងមិនស្ងប់។ ទោះបីជាយ៉ាងណា លោកបញ្ញា សិទ្ឋិ ដែលមានទឹកចិត្ត អាណិត មិត្តភក្តិ បានអំពាវនាវអោយ អ្នកធ្លាប់ស្គាល់ តារាអភ័ព្ទនេះ មេត្តាចូលរួម សាងកុសលទាំងអស់គ្នា ទោះតិចក្តីច្រើនក្តី ធ្វើមិច នេះជាវាសនារបស់គាត់។ តារាកំប្លែង កញ្ញា យ៉េយ៉េ មិនត្រឹមតែបង្ហោះអំពាវនាវប៉ុណ្ណោះទេ នាងថែមទាំងចេញមុខប្រកាសតាមគ្រុប ដើម្បីអោយមានការចាប់អារម្មណ៍ចំពោះពិធីបុណ្យសព៧ថ្ងៃនេះផង។ មិនខុសគ្នាដែល លោក អ៊ឹម ជីវ៉ា ដែលជួយខ្នះខ្នែងមួយរូប ក៏បារម្ភពីភាពស្ងាត់ជ្រងំដែរ។

ឯតារាសម្ដែងលោក គន់ រៀមរតនៈ វិញ ក៏បាន បង្ហោះសារដែរថា « រួចរាល់ហេីយសំរាប់ជូនដំណើរចុងក្រេាយបង Mr.Queen ៧ថ្ងៃ ថ្ងៃស្អែក :hibiscus: សូមវិញ្ញាណក្ខន្ធបង បានស្ងប់សុខផងចុះ:pray: នឹងអេាយពរជ័យដល់មហាជន សប្បុរសជន បងប្អូនអ្នកសិល្បៈទាំងអស់ដែរបានជួយបងតាំងពីដេីមដល់ទីបញ្ចប់ អេាយបានសុខចំរេីនទាំងអស់គ្នាផង។ អរគុណអុី លក់កេាត នៅផ្សារទូលទំពូង បានលក់បញ្ចុះតំលៃអេាយយ៉ាងពិសេសសំរាបរាល់សពដែរក្រខ្សត់ខ្វះខាត»។ ងាកទៅតារាសម្ដែងភេទទីកញ្ញា មុត សុវណ្ណារិទ្ធិ គឺមិនត្រឹមតែអំពាវនាវទេ នាងថែមទាំងចេញមុខទៅធ្វើរោងជូន Mr.Queen ដល់យប់ជ្រៅ ដើម្បីបង្ហាញទឹកចិត្តក្នុងការខ្នះខ្នែងនោះផង។

ទោះបីយ៉ាងណា ក៏នៅមានការចាប់អារម្មណ៍ថា ពិធីបុណ្យមួយនេះ នឹងមានអ្នកសិល្បៈ និងបណ្ដាភ្ញៀវចូលរួម ដោយសារតែអ្នកសិល្បៈខាងលើចេញមុខអំពាវនាវ។

LEAVE A REPLY

Please enter your comment!
Please enter your name here