ចម្ងល់ច្រើនផ្ទុះឡើង ក្រោយ តាក់ ម៉ា បង្ហាញវត្តមាន ជាតារាហង្សមាស

0

មានការ ចាប់ អារម្មណ៏ ច្រើនឡើង ហើយ ពីទស្សនិកជន ដែល កំពុង ទស្សនា ការប្រឡងចម្រៀង « I am a singer Cambodia season2» ស្រាប់តែលេវវត្តមានតាក់ ម៉ា បង្ហាញខ្លួន។ នាងបានប្រុង ប្រៀបផ្ចង់ ស្មារតី ខ្លាំងណាស់ ដើម្បី ប្រជែង តារាផ្សេងទៀត។ មានចម្ងល់ ផ្ទុះឡើងថា តាក់ ម៉ា ពិតជាតារាថ្មី របស់ហង្សមាសឬបែបណា។

ប្រសិន បើ តាក់ ម៉ា ចូលជា តារាហង្សមាស ថ្មីមួយដួង ទៀតនេះ និង ជម្រុញអោយ នាង ដែល ស្ងាត់ស្ងៀម ក្នុងសិល្បៈ ហក់ឡើង ភាពទាក់ទាញ ច្រើនខុសពីមុនមិនខាន។ តាក់ ម៉ា ធ្លាប់ ក្លាយជា តារា ចែងចាំង ម្នាក់ ក្រោយ ពេលរសាត់ ចូលផលិតកម្មអឹម និងបន្តសាន់ដេរ។ ប៉ុន្តែ បរិបថបាន ប្រែប្រួល អោយនាងស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ គ្មានអ្នកតាម ជ្រោមជ្រែង រហូតស្ទើរ បាត់វត្តមាន ពីវិថីនេះ។ នាង ឃើញ ងាកមកសម្តែងភាពយន្ត ខ្លះៗ ដែល មិនសូវធ្វើអោយគេតាមដាន។

វត្តមាន ចូលមក កាន់ទូរទស្សន៍ ហង្សមាស មានការសន្និដ្ឋានថា តាក់ ម៉ា ដែលមានឈ្មោះ ពិត ណុប មុនីសោម៉ា អាចក្លាយជាតារាហង្សមាស ព្រោះ គុណសម្បត្តិ និងទឹកដមសំឡេងនាង ក៏មានភាពទាក់ទាញ។ បើសិនជា ពិតដូចនេះមែន តាក់ ម៉ា ពិតជាកក់ក្តៅ មានសាច់ញាតិនៅទីនោះ ស្រាប់ដែលជា តារាល្បី គឺ ណុប ប៉ាយ៉ារិទ្ឋ និង នីកូ ជាសាច់ឈាមជីដូនមួយ។កញ្ញា តាក់ម៉ា គាត់ជាតារាចម្រៀងមួយរូប ដែលផុសក្នុងក្រអៅដួងចិត្តមិត្តយុវវ័យ ដោយសារតែកញ្ញា មានការមមាញឹកជាការរកស៊ីជំនួញរបស់កញ្ញា ទើបធ្វើឱ្យគាត់សម្រចចិត្តផ្អាកអាជីពជាអ្នកចម្រៀងមួយរយៈពេលសិន។ ប៉ុន្តែមិនមែនថារូបគាត់ចាកចេញពីសិល្បៈនោះទេ។ នាង ក៏មានបទចម្រៀងថ្មីខ្លះៗក៏ទើបតែចេញផងដែរ ជាលក្ខណៈបែប Cover Song និពន្ធដោយកូនខ្មែរ ហើយ ក៏បានថតរឿងជាលក្ខណៈបែបអប់រំមួយចំនួនផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here