ក្រោយលេចមុខលើកស្ទួយល្ខោនខោល ប្អូនប្រុសតារាសម្ដែង ប៉ែន តុលា កាក់កបមុខរបរថ្មី

0

លោក ប៉ែន សិទ្ធ មិនមែនជាតារាសម្ដែងនោះទេ ប៉ុន្តែលោកត្រូវគេស្គាល់ថាគឺជាប្អូនប្រុសរបស់តារាសម្ដែង លោក ប៉ែន តុលា និងជាអតីតបុគ្គលិករបស់ផលិតកម្មមហាហង្ស។ សម្អាងលើរូបរាងខ្ពស់សង្ហារ និង អ្នកលេងសាច់ដុំមួយរូបផង លោកត្រូវបានគេចាប់អារម្មណ៍ច្រើន ជាពិសេសក្រោយពីលោកតែងតួជាហនុមាន ដើម្បីបំផុសពីល្ខោនខោលនាពេលថ្មីៗ។

នៅក្នុងពេលនេះ លោកក៏ត្រូវគេឃើញជោគជ័យក្នុងអាជីពលក់គុយទាវប្រហិត និងប្រហិតឆ្ងាញ់យីហោតាន់ហ្វូតជាមួយបងស្រីផងដែរ ដោយលោកអះអាងថា មុខរបរថ្មីនេះ បើទោះជាអ្នកខ្លះយល់ថា គឺជាមុខរបរតាមចិញ្ចើមថ្នល់មែន ប៉ុន្តែមុខរបររបស់លោកគឺទាញប្រាក់ចំណូលក្រាស់គួរអោយសរសើរ ទើបលោកកាន់តែដុតដៃដុតជើង។

លោក ប៉ែន សិទ្ធ និយាយថា ដោយសារតែលោករវល់បើកមុខរបរ លក់អាហារយីហោតាន់ហ្វូត នេះហើយ ទើបលោកមិនសូវមានពេលដូចមុន។ មុខរបរដែលមានទីតាំងស្ថិតនៅក្បែរសាលាប៊ែលធី ជិតរង្វង់មូលផ្សារដើមថ្កូវនេះ លោកថា បើទោះជាក្នុងបរិបទនៃជម្ងឺកូវីតមិនទាន់ស្ងប់ទាំងស្រុងក្ដី  ក៏លោកកាក់កបផងដែរ ដោយសារតែនេះគឺជាមុខរបរចំណីអាហារ ដែលអ្នកណាក៏ត្រូវការការទទួលទាន។ លោកនឹងត្រៀម ពង្រីកមុខរបរនេះ អោយកាន់តែមើលទៅធំដុំក្នុងពេលឆាប់ៗ  ប្រសិនបើដំណើរកាន់តែមានសន្ទុះ។ លោកថាមុខរបររបស់លោកទាក់ទាញទីផ្សារទាំងភ្ញៀវមកទទួលទានដល់កន្លែង និង វេចខ្ចប់ទៅ ដែលហៅថាលក់តាមអនឡាញ ដោយលោកបានចាត់ទុកថា នេះជាមុខរបរជោគជ័យលក់តាំងពីបើកដំណើរការនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here