ទូច ស៊ុននិច្ច ចេញមុខឆ្លើយតបរៀមច្បង

0
អតីត តារា ចម្រៀង សំឡេង ក្រអួនក្រអៅ គ្មាន ពីរ ទូច ស៊ុននិច្ច បានបង្ហាញការឆ្លើយតប ទាំងរំភើប បន្ទាប់ពីរៀមច្បង បង្ហាញ នូវរឿងរ៉ាវ មួយចំនួនស្ដែងអំពីអត្តចរិករបស់នាង ក្រោយពីមានការចាប់អារម្មណ៍ចំពោះនាង ដោយសារតែផ្ទុះជម្លោះនឹងតារាល្បីម្នាក់។ នាងបានបង្ហាញអារម្មណ៍ទាំងនោះលើផេកផ្ទាល់ខ្លួន អមដោយការចែកចាយរបស់អ្នកគាំទ្រ។

នៅលើផេក ឈ្មោះ Toch Sunnix fan បានស្រង់សំណេររបស់នាង ដែលបានឆ្លើយតបទៅកាន់ផលិតកម្មអង្គរវត្ត បន្ទាប់ពីថៅកែផលិតកម្មនេះបានបង្ហោះរូបថត កាលប្រឡងចម្រៀង ដៃកាន់ពាន កាលនៅក្មេងរបស់នាងថា « ជំរាបសួរម៉ាក់មីង (អុីវេត សំ ម្ចាស់ផលិតកម្មអង្គរវត្ត) ក្មួយសូមអរគុណដែលម៉ាក់មីងបាន posted រូបថតនូវថ្ងៃដំបូងដែលក្មួយបានជួបម៉ាក់មីង និង ជារូបថតដំបូងសំរាប់ផលិតកម្មអង្គរវត្ត (រូបថតកាន់ពានរង្វាន់ជ័យលាភីលេខមួយផ្នែកចម្រៀងសម័យឆ្នាំ១៩៩៣) និង រូបថតអនុស្សាវរីយ៍មួយចំនួនទៀត។ ក្មួយក៏សូមអរគុណផងដែរ ដែលម៉ាក់មីងបានមានប្រសាសន៍នូវអ្វីដែលជាភាពពិតរបស់ក្មួយ ហើយក្មួយសង្ឃឹមថាថ្ងៃណាមួយក្មួយនឹងបានជួបម៉ាក់មីងជាមិនខាន ជូនពរម៉ាក់មីងមានសុខភាពល្អ។ ពីសាររបស់បង ស្រី ទូច ស៊ុននិច្ច»។

ជាមួយគ្នា ទៀតសោត ស៊ុននិច្ច បានអរគុណ ដល់ រៀមច្បង គួច ខេវិន ដែលរក្សាសន្លឹក រូបថតអនុស្សាវរីយ៍ជាមួយនាង ហើយនឹករលឹក។ ជាពិសេស តារាមានសំឡេងឯក រកអ្នកជំនាន់ក្រោយ ប្រៀបមិនបានរូបនេះ ក៏បានបង្ហាញវិដេអូ ដែលបងប្អូនរបស់នាងនៅស្រុកខ្មែរ ជូនថវិកា ១០០ដុល្លារ ដល់អ្នកគ្រូ គង់ ណារី កាលនៅមានជីវិតដើម្បីបញ្ជាក់ថា នាងមិនបានបំភ្លេចគ្រូដើមដូចការយល់ច្រលំមួយចំនួននោះផងដែរ។ នេះជាការឆ្លើយតប ចំពោះការលើកឡើង ដែលថានាងភ្លេចអ្នកគ្រូគង់ ណារី ដោយក្រោយបង្ហោះវីដេអូអ្នកគ្រូ គង់ ណារី អួលដើម កពេលទទួលថវិការបស់នាងបែបនេះ ទើបរឹតតែធ្វើអោយអ្នកណាៗក៏សរសើរនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here