រឿង”នាឡិកា ដាស់វិញ្ញាណ” រំពឹងជោគជ័យ មុនទៅក្រៅស្រុក

0
- Advertisement Banner -

កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩ ភាពយន្តខ្នាតធំរឿង”នាឡិកា ដាស់វិញ្ញាណ” បានបង្ហាញខ្លួនជាផ្លូវការ ក្នុងពិធីបើកសម្ពោធ ដោយគ្រោងដាក់លក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី២១ វិច្ឆិកា តទៅ។ ផលិតករបានបង្ហាញក្ដីរំពឹងយ៉ាងខ្លាំងថាភាពយន្តនេះនឹងផ្ទុះខ្លាំង ខណៈដែលបណ្ដារោងភាពនៅក្រៅប្រទេសដល់ទៅ៧ បានពេញចិត្តស្ដង់ដារឿងនេះ ហើយទទួលយកទៅបញ្ចាំងចាប់ពីពាក់កណ្ដាលខែធ្នូ ខាងមុខនេះ។

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តដែលលោកចំណាយពេលផលិតជិត១ឆ្នាំ និងជាភាពយន្តខ្នាតធំលើកដំបូង ដែលលោកហ៊ានចំណាយដល់ជិត៤០ម៉ឺនដុល្លារ ដោយសារតែចង់បានភាពយន្តមួយ ដែលមានរសជាតិភ័យរន្ធត់ កម្សត់ និងអប់រំ ប្រកបស្ដង់ដារកម្រិតអន្តរជាតិ ប្រកួតប្រជែងក្នុងវិស័យភាពយន្ត។ មួយរឿងនេះ មិនត្រឹមតែជាស្នាដៃផលិតរបស់អ្នកឯកទេសក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានការចូលរួមពីផលិតករហ្វីលីពីន និងរួមផ្សំពីបច្ចេកទេសទំនើបផងដែរ ទើបធ្វើអោយភាពយន្ត”នាឡិកា ដាស់វិញ្ញាណ”របស់លោក ទទួលស្គាល់ដោយអ្នកឯកទេសភាពយន្ត។ លោកកាន់តែមោទនភាព ដែលភាពយន្តនេះ ក្រោយការបង្ហាញជូនផលិតករ និងម្ចាស់រោងភាពយន្តនៅក្រៅប្រទេស ទទួលបានកុងត្រា សម្រាប់ដាក់បញ្ចាំង៧ប្រទេសភ្លាមៗ ដោយនឹងដំណើរការចេញបញ្ចាំងចាប់ពីអំឡុងខែធ្នូតទៅ។ ប្រទេសដែលបានកុងត្រា ទទួលបញ្ចងរឿង”នាឡិកា ដាស់វិញ្ញាណ” របស់លោក រួមមាន ថៃ វៀតណាម ឡាវ សិង្ហបុរី ភូមា និង ហ្វីលីពីនជាដើម។

យ៉ាងណាមិញលោកមិនរំពឹងថា នឹងចំណេញពីការដាក់បញ្ចាំងនេះទេ ដោយលោកគ្រាន់តែដឹងថា គឺជាការផ្សព្វផ្សាយភាពយន្តខ្លាំងមួយរបស់ផលិតករក្នុងស្រុក ដើម្បីអោយប្រទេសទាំងនោះដឹងថា ខ្មែរក៏មានសមត្ថភាពផលិតភាពយន្តស្ដង់ដារប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here