មិនសរសើរមិនបាន ពីអ្នករាំអមឆាក ក្លាយជាថៅកែធំដើមទុនសែនដុល្លារ

0

វត្តមានបើកសម្ពោធផលិតផល P.nice brand របស់ក្រុមហ៑ុនល្អពិតចរណៃខូអិលធីឌី កាលពីរសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារណាហ្គាវើល បានធ្វើអោយអ្នកសិល្បៈមួយចំនួនមានការចាប់អារម្មណ៍ ជាពិសេសក្រោយពេលចាក់ប្រវត្តិរបស់ម្ចាស់ក្រុមហ៑ុនហើយ។ នោះគឺដោយសារតែថៅកែស្រី ដែលជាម្ចាស់ដើមទុនមិនក្រោម១០មុឺនដុល្លារនោះ គឺជាអតីតអ្នករាំអមឆាកប្រចាំនៅប៉ុស្តិ៍បាយ័ន និងទូរទស្សន៍អាសុីអាគ្នេយ៍កាលពីមុន ដែលពេលនេះ អ្នកនាងក៍នៅតែជាប្រធានក្រុមរាំ ដែលទទួលការងាររៀបចំក្រុមរាំ នៅប៉ុស្តិ៍ទាំងពីរនៅឡើយ។

- Advertisement -

លោកស្រី ឆិល ពេជ្រពណ្ណរាយ CEO ក្រុមហ៑ុនល្អពិតពេជ្រចរណៃខូអិលធីឌី ដែលអ្នកសិល្បៈភាគច្រើនស្គាល់ថា ស្រីពេជ្រៗ បានរៀបរាប់ប្រវត្តិថា ជីវិតរបស់លោកស្រីបានហែលឆ្លងការងារជាអ្នករាំប្រចាំក្រុមមួយ ដើម្បីរកលុយរ៉ាប់រងគ្រួសារយ៉ាងលំបាកមុនក្លាយជាមេក្រុមរាំ ក្នុងការចាត់ចែងក្រុមរាំប្រចាំប៉ុស្តិ៍បាយ័ន និង ទូរទស្សន៍អាសុីអាគ្នេយ៍។ លោកស្រីថា ជីវិតកាន់តែលំបាក នៅពេលបន្ទុកគ្រួសាររាប់មិនអស់ហើយ ខ្លួនលោកស្រីក៍មានបញ្ហាសុខភាពទៀត។ យ៉ាងណាមិញអ្នកនាង បានទទួលជីវិតមួយថ្មី ក្រោយពេលម្ចាស់ផលិតផលប្រចាំប្រទេសថៃណែនាំអោយប្រើប្រាស់ផលិតផលសុខភាព P.Nice ( ភីណៃ) ហើយធ្វើអោយលោកស្រីមានសុខភាពល្អឡើងវិញ ដើម្បីតស៑ូក្នុងការរកប្រាក់។ ជាមួយនឹងឱកាសបានជាជាថ្មីនោះហើយ ហើយដោយមានការជ្រោមជ្រែងពីម្ចាស់ប្រេនធំរបស់ប្រទេសថៃផង ទើបធ្វើអោយលោកស្រី មានលទ្ធភាពនាំចូលផលិតផលមួយនេះ មកលក់ផ្ដាច់មុខ ក្រោយពេលប្រកាសលក់លើអនឡាញមួយរយៈ ហើយទទួលបានការគាំទ្រ។ លោកស្រីថា ផលិតផលនេះ លោកស្រីកាន់តែជឿជាក់ខ្លាំង នៅពេលពិសោធន៍ព្យាបាលអតិថិជនកន្លងមក ហើយសុទ្ធតែមានលទ្ធផលសះស្បើយដូចគ្នា។ យ៉ាងណាមិញលោកស្រីថា ទោះជាក្លាយជាម្ចាស់ក្រុមហ៑ុនធំមួយនេះ តែលោកស្រីមិនចោលសិល្បៈនោះទេ គឺនៅតែបន្តដឹកនាំក្រុមរាំប្រចាំប៉ុស្តិ៍បាយ័ន និងអាសុីអាគ្នេយ៍មិនឈប់នោះឡើយ។

អ្នកស្រី ឆិល ពេជ្រពណ្ណរាយ បន្តថា អ្នកស្រីនឹងពង្រីកក្រុមហ៑ុនរបស់ខ្លួនអោយក្លាយជាក្រុមហ៑ុនធំមួយ ដោយក្រៅលក់ និងចែកចាយក្នុងភ្នំពេញ ក៍នឹងវាយលុកទីផ្សារនៅគ្រប់បណ្ដាខេត្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here