អត្ថបទ៖ Neath
កាលពីល្ងាចថ្ងៃទី 10 កញ្ញា ឆ្នាំ 2022 មុននេះ ក្រុមហ៊ុន អ៉ីផូស ហ្គោ ឌីជីថល ឯ.ក ( EPOS GO DIGITAL CO.,LTD. បានធ្វើពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី ទំនើបកម្មអាជីវកម្ម ( ePOS-GoDigital App ) ដែលជាកម្មវិធីផ្ដោតទៅលើអាជីវកម្មមកពីគ្រប់តំបន់សុទ្ធសាធ ជាបណ្ដុំនៃការទិញលក់តាមរយៈការ Scan QR សុវត្ថិភាពជំនួយដល់ការរកស៊ីដល់ម្ចាស់អាជីវកម្មតូចធំ និង ជាប្រព័ន្ធជំរុញដល់ការលក់តាមទីផ្សារសកល។ ដោយលោកអ្នកអាចធ្វើការ Download យកទៅប្រើប្រាស់បានតាមរយៈប្រព័ន្ធ Android និង App Store យ៉ាងងាយស្រួល។ នៅក្នុងពិធីនេះដែរគេសង្កេតឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាសហគ្រិន និង ម្ចាស់អាជីវកម្មល្បីៗនៅកម្ពុជាយ៉ាងកុះករបានមកចូលរួម ព្រមទាំងមានការចាប់រង្វាន់ធំៗជាច្រើន រួមទាំងពិសារអាហារបុហ្វេរដ៏ឈ្ងុយឆ្ងាញ់នៅក្នុងសណ្ឋាគារ ភ្នំពេញ លំដាប់ផ្កាយ5ផងដែរ។
លោក ឃើរី ឡេង នាយកបច្ចេកវិទ្យាក្រុមហ៊ុន EPOS GO DIGITAL CO.,Ltd បានមានប្រសាសន៍ថា គុណតម្លៃ5យ៉ាងរបស់កម្មវិធី ទំនើបកម្មអាជីវកម្ម ឬ EPOS-GoDigital app វាមានប្រសិទ្ធភាពទៅលើ ប្រព័ន្ធនៃការគ្រប់គ្រងការលក់របស់អ្នកលក់ជំនាន់ថ្មី,ប្រព័ន្ធទំនើបកម្មនៃអាជីវកម្ម, ជាប្រព័ន្ធជំរុញពន្លឿននូវការលក់របស់អស់លោកអ្នក ហើយវាមានភាពសមញ្ញព្រមទាំងងាយស្រួលក្នុងការប្រើប្រាស់បើទោះជាអស់លោកអ្នកពុំមានជំនាញផ្នែកបច្ចេកវិទ្យាទាល់តែសោះក៏អាចប្រើបាន និង មានតម្លៃទាបបំផុតចំពោះការចុះឈ្មោះដាក់លក់នូវសេវ៉ារបស់អស់លោកអ្នកនៅក្នុង app ចាប់ពី 10$ តែប៉ុណ្នោះក្នុងមួយខែ ដែលចំណុចសំខាន់ៗទាំងនេះហើយដែលម្ចាស់អាជីវកម្ម Online នៅកម្ពុជារបស់យើងគួរតែជ្រើសរើសប្រើប្រាស់នូវ app មួយនេះ។
ផ្ទុយមកវិញលោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីក្នុង ePOS-GoDigital App ដែលជាកម្មវិធីទំនើបកម្មអាជីវកម្មមួយដ៏សំខាន់ និង មានសារៈប្រយោជន៍ចំពោះម្ចាស់អាជីវកម្មតាមប្រព័ន្ធ Online សព្វថ្ងៃ ក្នុងការគ្រប់គ្រងនូវប្រព័ន្ធនៃការលក់ជំនាន់ថ្មី ព្រមទាំងអាចជួយបង្កើនការលក់ដោយស្វ័យប្រវត្តិ24ម៉ោង គ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយការបញ្ជាទិញក៏មានភាពងាយស្រួលជាមួយនឹងប្រព័ន្ធ Scan QR code តាមរយៈ EPOS-QR សម័យទំនើបដែលកំពុងពេញនិយម និង ជួយកាត់បន្ថយភាពរវល់របស់ម្ចាស់អាជីវកម្មបានរហូតដល់ 70% ប្រកបដោយសុវត្ថិភាព គ្មានហានិភ័យក្នុងការក្លែងបន្លំ ឬ បាត់បង់អតិថិជន។
ម្យ៉ាង App មួយនេះបានផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលជាអ្នកទិញ និង ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីទំនើបមួយនេះ ដោយគ្រាន់តែធ្វើការបញ្ជាទិញតាមរយៈ EPOS-QR មិនបារម្ភពីការបាត់បង់ បាក់បែក ឬ ទទួលបានទំនិញខុសពីការកុម្មង់ ហើយកាន់តែពិសេសទៀតនោះលោកអ្នកនឹងទទួលបាននូវការទិញនៅក្នុងតម្លៃដើមក្រោមទីផ្សារ ហើយការដឹកជញ្ជូនក៏មានភាពឆាប់រហ័សថែមទៀតផង។
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-30_403989-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-32_678423-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-34_587120-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-36_549417-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-38_540543-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-40_289688-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-41_856262-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-43_388389-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-45_011401-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-46_958763-kh71.com.jpeg?resize=696%2C465&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-48_894402-kh71.com.jpeg?resize=696%2C465&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-50_343889-kh71.com.jpeg?resize=696%2C522&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-51_954118-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-53_439848-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-54_879195-kh71.com.jpeg?resize=666%2C1000&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-56_070793-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-44-58_670937-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-45-00_353350-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-45-02_714770-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-45-04_918645-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-45-06_579069-kh71.com.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/09/phteasdara.com-2022-09-10_23-45-08_084125-kh71.com.jpeg?resize=696%2C464&ssl=1)