ដោយប្រើការស្រមើលស្រម៉ៃរបស់គាត់ យុវជនខ្មែរម្នាក់បង្កើតចម្លាក់ស្បែកខ្នាតធំបំផុតដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា

0

យុវជនខ្មែរ លោក សន សារ៉ាន់ បានប្រែក្លាយរូបចម្លាក់ល្ខោនស្រមោលស្បែកតូចដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាទៅជាចម្លាក់ស្រមោលស្បែកខ្នាតធំដំបូងគេនៅកម្ពុជាដោយលោកបានបញ្ចូលសិល្បៈបុរាណនិងសម័យដើម្បីពិពណ៌នាអំពីជីវិតគ្រួសារមួយនៅកម្ពុជាដែលបានចំណាយពេលប្រហែល ៩០០ ម៉ោងមកហើយ
ល្ខោនស្រមោលស្បែកធំគឺជាសិល្បៈប្រពៃណីបុរាណមួយនៅក្នុងប្រទេសកម្ពុជាដែលមានដើមកំណើតតាំងពីសម័យមុនអង្គរក្នុងសតវត្សទី ៣ ទី ៤ និងទី ៥។ វិចិត្រករប្រើស្បែកសត្វគោ​ ដែលលាបពណ៌ក្រហមឈាមជ្រូក ដើម្បីបង្កើតចម្លាក់ស្បែកដើម្បីរៀបរាប់សាច់រឿងបុរាណនៅលើផ្ទាំងក្រណាត់ពណ៌សដែលត្រូវបានបំភ្លឺពីខាងក្រោយដោយភ្នក់ភ្លើងបង្កើតជាស្រមោលសម្រាប់សាធារណជនមើល។ បន្ទាប់ពីការដួលរលំនៃចក្រភពខ្មែរនៅដើមសតវត្សរ៍ទី ១៥ ទំរង់ល្ខោនស្រមោលត្រូវបានគេយកទៅធ្វើជាការសម្តែងសិល្បៈហើយជាធម្មតាត្រូវបានគេសម្តែងនៅទូទាំងប្រទេសសម្រាប់ការកំសាន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here