មជ្ឈមណ្ឌលសេវាកម្ម អតិថិជន និង តាំងបង្ហាញផលិតផលទូរស័ព្ទដៃ របស់ក្រុមហ៊ុន Meizu ត្រូវបានបើកសម្ភោធជាផ្លូវការហើយ កាលថ្ងៃទី16 សីហា 2018 នៅទីតាំងស្ថិតនៅតាមបណ្តោយវិថីមុន្នីរ៉េត ផ្ទះលេខ E1-52, ខណ្ឌចំការមន, រាជធានី ភ្នំពេញ។
លោក ឃុន ហេង ប្រធានផ្នែកទីផ្សារ របស់ ក្រុមហ៊ុន Meizu ប្រចាំប្រទេសកម្ពុជាបាន បានលើកឡើងថា ការបើកសម្ភោធមជ្ឈមណ្ឌលសេវាកម្ម អតិថិជន និង តាំងបង្ហាញ ទូរស័ព្ទដៃនេះ គឺជាការបោសជំហ៊ានថ្មីមួយទៀតរបស់ Meizu ក្នុងផ្តល់ទំនុកចិត្តបន្ថែមទៀត ដល់ដៃគូរពាណិជ្ជកម្ម អតិថិជនដែលគាំទ្រទូរស័ព្ទដៃ Meizu ។ មជ្ឈមណ្ឌលសេវាកម្មនេះ នឹងបើកទ្វាបំរើរអតិថិជន យ៉ាងកក់ក្តៅ ជាមួយពេលវេលាធ្វើការ ៧ថ្ងៃក្នុងមួយសប្តាហ៏ ចាប់ពី ម៉ោង ៨ :00ព្រឹក ដល់ ម៉ោង ៥:៣0 ល្ងាច ។ បន្ថែមពីនេះ មជ្ឈមណ្ឌលសេវាកម្ម និងតាំងបង្ហាញទូរស័ព្ទដៃនេះ ក៏ផ្តល់ឪកាសដល់អតិថិជនទូរទៅ ក្នុងការតេស្ត សាកល្បង និងទទួលបានបទពិសោធន៏ថ្មី ពីទូរស័ព្ទស៊េរីថ្មីបំផុត របស់ Meizuផងដែរ។
ជាមួយគ្នានេះផងដែរ លោក ឃុន ហេង ប្រធានផ្នែកទីផ្សារបស់ ក៏បានធ្វើបទបង្ហាញផលិតផល ស៊េរីថ្មី Meizu M15 Plus ,ដែលជាទូរស័ព្ទដៃ មានសមត្ថភាពខ្ពស់ជាមួយ អេក្រង់ Super Amoled ទំហំ 5.95” លាតពេញគែម ត្រជាក់ភ្នែក កាមេរ៉ាភ្លោះ 12 + 20 មេហ្គាភិចសេល និងកាមេរ៉ាខាងមុខ 20 មេហ្គាភិចសេល Ram 6GB និងអង្គផ្ទុកទិន្ន័យ 64GB , ថាមពលថ្ម3500 mAh , face ID , Stereo Speaker ។
ជាការបញ្ចាក់ចុងក្រោយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ក្រុមហ៊ុនក៏បានត្រៀមនាំយកទូរស័ព្ទស៊េរី ថ្មីៗ ពេញនិយម សម្ថភាពខ្ពស់ ជាមួយតម្លៃសមរម្យបំផុតបន្ថែមទៀត សម្រាប់បំពេញតម្រូវការអតិថិជនក្នុងពេលឆាប់ៗនេះផងដែរ។
ក្រុមហ៊ុនក៏សូមថ្លែងអរគុណដល់អតិថិជនរបស់ Meizu ទាំងអស់ផងដែរ ដែលបានតែងតែគាំទ្រដល់ផលិតផលរបស់ខ្លួនកន្លងមក។