Samsung នឹង​ចាប់ផ្តើម​សាងសង់​ខ្សែចង្វាក់​ផលិតកម្ម​បន្ទះ​ឈី​ប​មេម៉ូរី​ថ្មី​នៅ​ចិន​ខែ​នេះ

0

ក្រុមហ៊ុន Samsung គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ខ្សែចង្វាក់​ផលិតកម្ម​បន្ទះ​ឈី​ប​មេម៉ូរី​ថ្មី​នៅក្នុង​ប្រទេស​ចិន នា​ចុងខែ​មីនា​នេះ ខណ:ក្រុមហ៊ុន​កំពុង​បង្កើន​កិច្ច​ខំប្រឹងប្រែង​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា NAND Flash ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ។

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​បាន​និយាយ​នៅក្នុង​ខែសីហា​ឆ្នាំមុន​ថា ខ្លួន​រំពឹងថា​នឹង​បោះទុន ៧ ពាន់​លាន​ដុល្លារ សម្រាប់​រយ:ពេល ៣ ឆ្នាំ​បន្ទាប់ ដើម្បី​ពង្រីក​ផលិតកម្ម​បន្ទះ​ឈី​ប​មេម៉ូរី NAND នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង Xi’an ប្រទេស​ចិន ប៉ុន្តែ មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ពិតប្រាកដ​ទេ។

ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​ត្រូវការ​សមត្ថភាព​មេម៉ូរី​បន្ថែម​ដើម្បី​ចាត់ចែង​ចរាចរ​ទិន្នន័យ​ដែល​កំពុង​កើនឡើង ត្រូវគេ​រំពឹងទុក​ថា នឹង​គាំទ្រ​កំណើន និង​កម្រិត​ប្រាក់ចំណូល​សម្រាប់​អាជីវកម្ម NAND Flash របស់ Samsung ក្នុង​ឆ្នាំ ២០១។ នេះ​បើ​យោងតាម​ការ​ថ្លែង​ឱ្យដឹងពី​ក្រុមហ៊ុន​ផ្តល់​សេវា​ស្រាវជ្រាវ Trendforce ។