ស្នាមញញឹម ទទួលយកឆ្នាំខ្លាំង ឆ្នាំខាល ដែលកីឡាករ បាល់ទាត់អររំភើប បានជប់លៀង

0

កីឡាករ ប្រកួតបាល់ទាត់ជើងខ្លាំង ជាច្រើនដួង បានមកជួបជុំគ្នា ជប់លៀង យ៉ាងសប្បាយរីករាយ រៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ ក្នុងបរិវេនសណ្ឋាគារ សូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ។ ការប្រមូលផ្តុំនេះឡើង ដើម្បីអបអរឆ្នាំថ្មី ឆ្នាំខាលដែលនឹងមកដល់ ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីធ្វើការសមាធិ នៅវត្តមុនីប្រសិទ្ឋវង្ស រួចមក នាយប់ថ្ងៃទី ៧ កុម្ភៈ ឆ្នាំ២០២២ កីឡាករនិងគ្រូបង្វឹក បានបង្ហាញវត្តមានញាំអាហារ សាមគ្គីរួមគ្នា ដែលជាកាដូផ្តល់ជូនឡើងពីអគ្គនាយកទូរទស្សន៍ ប៉ុស្តីលេខ៥ និងក្រុមការងារកំពូលៗ។ នេះជាការលើកទឹកចិត្តបន្តទៀត ដល់កីឡាករផ្នែកបាល់ទាត់ ដើម្បីមានកម្លាំងចិត្ត ប្រកួតយកជ័យជម្នះ។ ស្របពេលវិស័យកីឡាបាល់ទាត់ក៍ កាន់តែហក់ឡើងផងនោះ ក៍ មានការជួយជ្រោមជ្រែង បន្តទៀត ក្នុងន័យលើកទឹកចិត្ត អោយប្រឹងប្រែង ដើម្បីកិត្តិយសជាតិ។ ពិធីជប់លៀង រំលេចដោយកីឡាករ សង្ហារៗ មានមាឌ មាំនោះ ក្រៅពីឃើញ មានវត្តមានថ្នាក់ដឹកនាំ ប៉ុស្តីលេខ៥ ក៍ខាងប្រធានធំ ឡើងលើវេទិកា ចែកជូន នូវអាំងប៉ាវហេងៗ ដល់កីឡាករទាំងអស់ គ្រប់គ្នាបានដល់ដៃ។ បន្ថែមនោះក៍មានចាប់រង្វាន់ ជាច្រើនកំដរកម្មវិធី អោយមានន័យ បន្តទៀតផងដែរ។

យោងតាមសង្ឃដីការ របស់សម្តេចសង្ឃ មួង រ៉ា បានមានថេរដិកាថា ការមកជួបជុំគ្នានេះ ដើម្បីរៀបចំចិត្តកីឡាករ មិនតក់ស្លុត ចាញ់គេ។ ត្រូវមានកម្លាំងចិត្តខ្លួនឯងជា សំខាន់ហើយយកការហាត់រៀនមក អនុវត្តប្រកួត។ ត្រូវតាំងចិត្តកុំខ្លាចអ្នកដទៃ ហើយត្រូវគិតថា ក្នុងចំណោមអ្នកទស្សនារាប់លាន នាក់ យើង១២រូបជា ក្តីសង្ឃឹមជាតិ ហើយយើង យកធម៌មកគិត ។ មិនត្រូវប្រមាថអ្នកដ៍ទៃ កុំមើលងាយដៃគូ ហើយខំតស៊ូទើបយកឈ្នះបាន។ គ្មានអ្វីដែលធំជាងធម៍អារ កុំក្រេវកុំក្រោធ មោហៈចំពោះអ្នកដ៍ទៃ។ ត្រូវយកកាយគ្របដណ្តប់ ដោយខ្លួនឯង មិនមែនយកដណ្តប់គ្របលើ អ្នកដ៍ទៃឡើយ។