​ជាប់ឈ្មោះមិនធម្មតាម្លឹងដែរ ជើងខ្លាំងថៃ នៅតែអាចឲ្យ ធន ចាន់តាក់ ស៊ីបាន

0

គ្មានអ្នកណាមិនដឹងនោះទេ ជាពិសេសក្នុងចង្កោមអ្នកស្នេហាវិស័យប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ សុទ្ធតែបានដឹងថា កីឡាករថៃ Soun Tepheap គឺជាជើងខ្លាំងម្នាក់ និងមានប្រវត្តិស៊ីផុសលើកីឡាករកម្ពុជា ស្ទើរតែគ្រប់លើកដែលមកប្រកួតនៅកម្ពុជា។ យ៉ាងណាមិញ ក្នុងការជួបប្រកួតជាមួយកីឡាករ ធន ចាន់តាក់ គេបែរជាចាញ់យ៉ាងអាម៉ាស់ ដោយបែកសន្ទះក្នុងច្រមុះ បណ្ដាលឲ្យហូរឈាមពេញរេញនោះផង។

នេះជាការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀនសរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃអាទិត្យទី២ កញ្ញា ដោយកីឡាករវ័យក្មេង ធន ចាន់តាក់ បានក្លាយជាអ្នកជោគជ័យ។ ២ទឹកដំបូង បង្គោលក្រហមកម្ពុជា មិនអាចធ្វើអីលើកីឡាករថៃបានក៏ពិតមែន ប៉ុន្តែឈានចូលដល់ចុងទឹកទី៣ និងដើមទឹកទី៤ កីឡាករថៃ ស្រាប់តែភ្លាត់អោយបែកសន្ទះច្រមុះហើយហូរឈាមដូចគេចាក់កមាន់ដែលកាន់តែធ្វើអោយកីឡាករកម្ពុជាបង្កើនសន្ទុះក្នុងវាយសម្រុក។
កីឡាករថៃត្រូវគេឃើញមិនបានរុញរានឹងកីឡាករកម្ពុជានោះទេ ដោយបានស្ទុះវាយបិះនឹងធ្វើអោយកីឡាករកម្ពុជាទ័លទីម្ដងៗនោះដែរប៉ុន្តែនៅតែទៅមិនរួចដោយសារតែកីឡាករកម្ពុជាវាយបានល្អជាង។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា មួយគូប្រកួតនេះទាក់ភ្នែកយ៉ាងខ្លាំង ហើយលោកក៏សម្ដែងការពេញចិត្តចំពោះសន្ទុះវាយខ្លាំងរបស់កីឡាករកម្ពុជា ធន ចាន់តាក់ ថាធ្វើបានល្អផងដែរ ទើបអាចវាយអោយកីឡាករថៃ Soun Tepheap ដែលអ្នកស្នេហាប្រដាល់នៅកម្ពុជាដែលនិយមទស្សនាប្រដាល់អន្តរជាតិស្គាល់ច្បាស់ដូចថ្ងៃ បរាជ័យបានសម្រេច៕