រកឃើញបេក្ខជនទៅវគ្គផ្ដាច់ព្រ័ត នៅប៉ុស្តិ៍លេខ5

0

ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ ព្រែកកំពិស បានទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនោះគឺជាការប្រកួត២នាក់ដំបូងគេ ក្នុងចំណោមអ្នកដែលបានឡើងទាំង៤នាក់ ដើម្បីឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ កីឡាករបង្គោល យ៉ន ពិសី មកពីក្លិបសាលវ័នកីឡា នៃសមាគមប្រដាល់ក្រសួង មហាផ្ទៃ បានក្លាយជាអ្នមឈ្នះនៅក្នុងការប្រកួតនោះ បន្ទាប់ពីតស៊ូអស់៣ទឹក។ ជ័យជម្នះរបស់គេ បានធ្វើអោយ កីឡាករជើងខ្លាំង ឡុង ខេត្ត មកពីក្លិបខ្លារខិនមានឬទ្ឋិ ជាបង្គោលក្រហមខកចិត្តយ៉ាងខ្លាំង ព្រោះធ្វើអោយគេបាត់បង់ឱកាសឈានឡើងជើងឯក។ យ៉ាងណាមិញ កីឡាករ យ៉ន ពិសី មិនទាន់ប្រាកដថា នឹងកាន់ពានជើងឯកនៅឡើយទេ ដោយសារតែរង់ចាំអ៊ុតមើលសមាសភាពកីឡាករមួយរូប ដែលត្រូវជម្រុះគ្នា នៅសប្ដាហ៍ក្រោយសិន។