គូបើកឆាកប៉ុស្តីលេខ៥លើកនេះ ក៏មិនណយក្រោយការប្រកួត

0

ការប្រកួតប្រដាល់របស់សង្វៀន ប៉ុស្តីលេខ៥បានបង្ហាញខ្លួនសារជាថ្មីក្រោយពេលបែកទស្សនិកជន១សប្តាណ៍។ការប្រកួតនេះ ឃើញថាទាំងគូបើកឆាក និងគូដណ្តើមពានរង្វាន់មានសភាពកន្ត្រាក់អារម្មណ៍អោយមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។

នេះជាការប្រកួតកម្មវិធី សែលកាត ឆាំពានដែលបានរៀបចំឡើងកាលពីល្ងាចថ្ងៃ១០ តុលា ឆ្នាំ២០២០ នៅលើសង្វៀនប៉ុស្តីលេខ៥ ព្រែកកំពឹស។គូប្រកួតបើកឆាកបានបង្ហាញយុទ្ធគុនយ៉ាងពិសេសបំផុតដើម្បីយកស្នាដៃជូនមហាជនបានទស្សនា និង កត់សម្គាល់។ បង្គោលក្រហម ប៊ន ពន្លឹក មកពីក្លិបនាគរាជចតុមុខនៃក្រសួងមហាផ្ទៃ ប៉ះបង្គោលខៀវ ផុន សុខវិបុល មកពីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ។ ក្បួនវិធីប្រយុទ្ធរបស់កីឡាករស្ទាវទាំង២រូបនេះ បានផ្ទុះការទាក់ទាញតាំងពីទឹកទី២តែម្តង។ សម្រែកហូរពេញមុខរេញឃើញថា មានឡើងជាបន្តបន្ទាប់។ បង្គោលក្រហមវិញមានកម្លាំងចិត្តតែម្តងក្រោយពេលប្រកាសប្រាក់រង្វាន់លើកទឹកចិត្តតាំងពីទឹកទី២។ ចូល៣ទឹកចុងក្រោយឃើញថាបង្គោលខៀវហាក់មាន ស្នៀតវាយលុកយ៉ាងសន្ធាប់វិញ ធ្វើអោយបង្គោលក្រហមចង់ស្លេកមុខបាត់ជំហរម្តងម្កាល។ ក្រោមការចង្អុលបង្ហាញក្បាច់វាយពីក្រោមសង្វៀនឃើញថា ពន្លឹកចាប់ច្បិចបានចំនុចល្អៗរហូតវាយចូលគោលដៅវិញនៅទឹកទី៥។ ចុងក្រោយចប់ការប្រកួតពន្លឹកឈ្នះ វិបុលដោយពិន្ទុយ៉ាងប្រផិតប្រផើយហើយក៏មិននឹកស្មានព្រោះក្បាច់គុនមានប្រហាក់ប្រហែលគ្នា។