ការប្រកួតកីឡាប្រដាល់ របស់ សង្វៀន ប៉ុស្តិ៍លេខ៥ បានឈាន ចូលមកដល់សារជាថ្មី ជាមួយគូរ ប្រយុទ្ឋ ដ៏ពូកែ និង មានល្បិចប្រកួត ប្លែកៗ ម្យ៉ាងម្នាក់។ នោះជាការប្រកួត ប្រដាល់ កំពូលជើងឯក Cell Card Champion ដែលប្រារព្ធឡើង កាលពី ល្ងាចថ្ងៃទី ១២ កញ្ញា ឆ្នាំ២០២០ មុននេះ។ អ្វីដែលស្មាន មិនដល់ការប្រកួត ចូលដល់ត្រឹម២ទឹកប៉ុណ្ណោះ ក៏ប្រកាសលែងអោយប្រកួតតែម្តង ព្រោះកំហុសមួយកើតឡើង។
កីឡាករ បើកឆាក ប្រកួត នេះ គឺ នឹម នន មកពីក្លិបកីឡា ប្រដាល់បញ្ជាការដ្ឋានទ័ព ពិសេស ប៉ះជាមួយ កីឡាករ ភួង ពិសិដ្ឋ មកពីក្លិប តាឡីមានរិទ្ឋ នៃសមាគមប្រដាល់ក្រសួង មហាផ្ទៃ។ នេះជា ការប៉ះ គ្នាលើកទី១ ដោយ មិនទាន់ដឹងថា បច្ចេកទេសនៃ ការវាយតប់គ្នា បែបណា ហើយឆាកទី១ ម្នាក់ៗ ស្ទាបស្ទង់ រកកលល្បិចឆ្មក់ រកចំនុចខ្សោយ។ ចូល មកដល់ ទឹកទី២ អ្នកប្រដាល់ក្នុង ប្រភេទទម្ងន់៦០គីឡូក្រាម១គូរ នេះ ចាប់ផ្តើម ដឹងទិចនិចគ្នា បណ្តើរៗ ដោយខិតខំរកចំនុចខ្សោយ ដើម្បីបំបាក់ដៃគូរ ដោយចាប់ផ្តើមល្អមើលឡើងមួយកម្រិតទៀត។ យ៉ាងណា បង្គោលក្រហម បានធ្វើការប្រកួត តាំងពីចុងទឹកទី១ ត្រូវបានគេព្រមាន។ លុះដល់ពាក់កណ្តាល ទឹកទី២ ស្រាប់តែភ្លាត់វាយ ខុស បច្ចេកទេស ម្តងទៀត បង្កអោយ ដៃគូសន្លប់ស្តូករកតតាំងមិនឃើញ។ ជាការពិនិត្យល្អិតល្អន់ គណៈកម្មការ នៃការប្រកួត សម្រេចអោយ ខៀវឈ្នះ ធ្វើអោយ ក្រហមស្ពឹកមុខ ហួសថ្លែង ខណៈវិជ្ជាគុនរបស់ខ្លួន បញ្ចេញមិនទាន់អស់ពីខ្លួននោះ។
បង្គោល ក្រហម នឹម នន ថ្លែង ប្រាប់ទាំងស្តាយថា ខ្លួន មិននឹកស្មានថា កំពុងតែឡើងសាច់ដុំ បែរជាប្រកាស អោយចាញ់ ទឹកទី២ នៃជំនួបលើកទី១នេះ។ ខ្លួនពិតជាមិនអស់ចិត្តហើយ រកពាក្យនិយាយមិនចេញ មានតែស្រឡាំងកាំងថែមទៀត។ យ៉ាងណា ខ្លួន និងព្យាយាម បង្ហាញ ស្នាដៃលើសង្វៀនជាបន្តទៀត តាមរយៈវេទិកាលើកក្រោយៗ ហើយនិងបង្ហាញ មហាជន អោយចិត្តជុំវិញ វិជ្ជាគុនដែលមានកុំអោយដូច លើកនេះ។













