ការប្រកួតមុនរដូវកាល អាចធ្វើឲ្យរង្គោះរង្គើរតំណែង Special One

0

ក្រុមបិសាចក្រហម Manchester United ហាក់ធ្វើមិនបានល្អឡើយ ក្នុងការប្រកួត មិត្តភាពមុនបើករដូវកាលកន្លងមកនេះ ដោយភាគច្រើនចាញ់ និងស្មើ ពោលឈ្នះតែមួយប្រកួតប៉ុណ្ណោះ។

តាមរយៈលទ្ធផល មិនប្រសើរកន្លងមកនេះ អាចជាមូលហេតុដ៍ចម្បងមួយ ដែលអាចធ្វើឲ្យតំណែងរបស់លោក Jose Mourinho មិនធានាឡើយ សម្រាប់ការបន្តតំណែងជាគ្រូបង្វឹកនៅក្រុមបិសាចក្រហម Manchester United ទៀតណាស់។ ជាក់ស្តែងណាស់ មិនថាក្លិប ឬអ្នកគាំទ្រឡើយ កំពុងតែសម្លឹងមើល ពីការដឹកនាំរបស់លោក Mourinho នៅរដូវកាលថ្មីនេះ ដើម្បីកំណត់ពីអនាគត់របស់លោក ថាគួរបន្តដឹកនាំ Man Utd ទៀត ឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា នេះជារដូវកាលទី៣ហើយ ដែលលោក Jose Mourinho ដឹកនាំក្រុមបិសាចក្រហម Manchester United ខណៈរដូវកាលដំបូង ដឹកនាំឈ្នះ Europa League និង Community Shield និងរដូវកាលមុននេះ មិនឈ្នះពានអ្វីឡើយ ស្របពេលរដូវកាលថ្មីនេះ ជាពេលដែលលោក ត្រូវសាងស្នាដៃឡើងវិញ។

ដូច្នេះហើយ ប្រសិនបើរដូវកាលនេះ លោក Jose Mourinho មិនអាចដឹកនាំក្រុមបិសាចក្រហម Manchester United ឲ្យឈ្នះពានណាមួយទេនោះ នោះតំណែងរបស់លោក ក៍ត្រូវរង្គោះង្គើរទៅតាមហ្នឹងដែរ។