ភាពជាអ្នកចាំទីមួយរូប មានតួនាទីជាអ្នករក្សាសំណាញ់ទី ពការស៊ុតរបស់គូប្រគួតប៉ុណ្ណោះ ដោយកម្រមានឱកាសឡើងទៅស៊ុតបញ្ចូលទី នៅមុខទីរបស់គូបដិបក្ខណាស់ ព្រោះថាវាជាតួនាទី របស់ខ្សែប្រយុទ្ធ ខ្សែបម្រើ និងខ្សែការពារប៉ុណ្ណោះ។
ក៍ប៉ុន្តែ ក្នុង World Record សម្រាប់អ្នកចាំទីនោះ វាពិតជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលអតីតអ្នកចាំទីមួយរូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និង Sao Paulo គឺកីឡាករ Rogerio Ceni អាចស៊ុតបញ្ចូលទីដល់ទៅ ១៣១គ្រាប់ឯណោះ។ គ្រាប់បាល់ដ៍ច្រើនបែបនេះ មិនត្រឹមតែជាអ្នកចាំទី ដែលរកគ្រាប់បានច្រើនជាងគេនោះទេ សូម្បីខ្សែប្រយុទ្ធមួយចំនួន ក៍ស៊ុតមិនបានច្រើនគ្រាប់បែបនេះឡើយ ពោលវាគឺជារឿងអស្ចារ្យខ្លាំងណាស់ សម្រាប់អ្នកចាំទីរូបនេះ។ Rogerio Ceni បានចាប់អាជីពដំបូង នៅឆ្នាំ ១៩៩០ ឲ្យក្រុម Sao Paulo ក្នុងថ្នាលយុវជន ហើយបន្តលេងរហូតចូមនិវត្តន៍ កាលពីឆ្នាំ ២០១៥ ថ្មីៗនេះ ដោយធ្លាប់ស៊ុតបញ្ចូលទីបានរហូតដល់ទៅ ១៣១គ្រាប់។
ដូច្នេះហើយ Rogerio Ceni បានក្លាយជាអ្នកចាំទី ដែលរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយស៊ុតបញ្ចូលទីបាន១៣១ ជាគ្រាប់បាល់កំណត់ត្រា ខ្ពស់ជាងគេបំផុត។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះអ្នកចាំទី ស៊ុតបញ្ចូលទីច្រើនទាំង៥រូប៖
១. Rogerio Ceni ( ប្រេស៊ីល ) ១៣១គ្រាប់
២. Jose Luis Chilavert ( ប៉ារ៉ាហ្គាយ ) ៦៧គ្រាប់
៣. Jorge Campos ( ម៉ិកស៊ីកូ ) ៤៦គ្រាប់
៤. Dimitar Ivankov ( ប៊ុលហ្គារី ) ៤២គ្រាប់
៥. Rene Higuita ( កូឡុំប៊ី ) ៤១គ្រាប់