ហ៊ឹម សារ៉ាន់ បំបាក់មុខ អ៊ុង កំសត់ នៅអាស៊ីអាគ្នេយ៍

0

ការប្រកួតប្រដាល់នៅលើសង្ឃវៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ កីឡាករ ហ៊ឹម សារ៉ាន់ ដែលត្រូវគេស្គាល់ថា គឺជាខ្លាចាស់មួយរូប នៅតែមានឱកាសបំបាក់មុខជើងខ្លាំងឡើងកូដ អ៊ុង កំសត់ អោយបាក់មុខ បើទោះជាកីឡាករ បង្គោលក្រហម ហ៊ឹម សារ៉ាន់ ត្រូវគេដឹងថា ចុះខ្សោយកម្លាំងមិនដូចមុន។

ការប្រកួតនៅក្នុងថ្ងៃនោះ គេមិននឹកស្មានថា កីឡាករ ហ៊ឹម សារ៉ាន់ នឹងឈ្នះការប្រកួតនោះទេ ដោយសារលោកក៏បាក់កម្លាំងប្រែប្រួលសមត្ថភាពខុសពីឡើងកូដខ្លាំង ហើយកីឡាករបង្គោលខៀវ

អ៊ុង កំសត់ ក៏ត្រូវគេស្គាល់ថាជាកីឡាករជើងថ្មី តែមានសមត្ថភាពខ្លាំងមិនធម្មតានោះ។ យ៉ាងណាមិញគេនៅតែមើលឃើញថា ហ៊ឹម សារ៉ាន់ មានបច្ចេកទេសមុតជាង ទើបអាចផ្ដួល អោយ អ៊ុង កំសត់ បោះបង់ការប្រកួតក្នុងទឹកទី៤។