ឈ្នះ មាស សុជាតិ តែ ចៅ ផលឌឿ សារភាពថា ចុះខ្សោយជាងមុន

0

កីឡាករចាស់វស្សា ចៅ ផលឌឿ នៅតែទទួលបានជ័យជម្នះនៅក្នុងការប្រកួតកាលពីថ្ងៃទី9 ឧសភា ឆ្នាំ2020 នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងជំនួបជាមួយ មាស សុជាតិ។ ថ្វីដ្បិតតែការប្រកួតនៅក្នុងពេលនោះ លោកបានឈ្នះទៅលើគូប្រកួត តែគេនៅមើលឃើញថាកីឡាកររូបនេះ ប្រែប្រួលខុសពីមុន។

ខ្លាចាស់ធ្លាប់តែខ្លាំង បង្គោលក្រហម ចៅ ផលឌឿ បានសារភាពថា លោកពិតជាមិនសូវមានកម្លាំង និងល្អកម្លាំងស៊ុហ្វដូចគ្នា ដោយសារតែវ័យ និង ការឡើងគីឡូ។ លោកថាធៀបនឹងរយៈពេលមុនៗ លោកមិនសូវវាយល្អដូចមុនប៉ុន្មានទេ ដែលអាចថាមកពីលោកមិនសូវស្វាហាប់នឹងការហ្វឹកហាត់ដូចមុន។ លោកសារភាពថា មួយរយៈចុងក្រោយលោកពិបាកក្នុងការថែរក្សាកម្លាំងអោយល្អ ពោលគឺចាប់តាំងពីវ័យកើនឡើង ហើយគីឡូក៏ឡើងដល់69នោះ គឺរឹតតែពិបាកធ្វើអោយលោកអាចមានកម្លាំងស៊ុហ្វបានល្អ។

យ៉ាងណាមិញ លោកថាហេតុផលនៃការប្រែប្រួល ហើយបណ្ដោយអោយរូបរាងឡើងគីឡូ ធ្វើអោយប៉ះពាល់កម្លាំងក្នុងការប្រដាល់នោះ មិនមែនដោយសារលោកមិនយកចិត្តទុកដាក់នឹងការហ្វឹកហាត់នោះទេ តែបណ្ដាលមកពីវ័យក៏ពិបាករក្សាគីឡូអោយនៅនឹង ហើយបណ្ដាលមកពីស្ថានភាពជីវភាពក៏មិនអាចអោយលោករក្សាសុខភាព និង សមត្ថភាពបានល្អ ទើបលោកប្រែប្រួលសមត្ថភាពបែបនេះ។ យ៉ាងណាមិញ កីឡាករ ចៅ ផលឌឿ បានអះអាងថា លោកមិនបោះបង់ការប្រដាល់នោះទេ គឺនៅតែបន្តការទទួលឡើងរេញជាធម្មតា ប៉ុន្តែអាចមកពីតាំងពីលោកឡើងគីឡូ69 ហើយពិបាកស្វែងរកគូឡើងរេញ ដែលពិបាកអោយលោកមិនសូវមានមុខឡើងរេញ ទើបរឹតតែធ្វើអោយលោក មិនសូវយកចិត្តទុកដាក់លើការហ្វឹកហាត់ និង ថែរក្សាសមត្ថភាពអោយបានល្អនាពេលចុងក្រោយ។