អ៊ុំ កំសត់ អស់ចិត្តក្នុងជំនួប ហ៊ឹម សារ៉ាន់ នៅប៉ុស្តិ៍លេខ៥

0

ការប្រកួតជាថ្មីក្រោយបិទសង្វៀនព្រោះតែផ្ទុះជម្ងឺកូវីត១៩នេះ មិនមានអ្នកទស្សនាទៅកាន់សង្វៀននោះទេ គឺមានតែគណកម្មការ និងក្រុមការងារប៉ុណ្ណោះ ដោយសារតែនោះគឺជាការប្រកួតបិទទ្វារដែលមិនអនុញ្ញាតិអោយអ្នករស់នៅជុំវិញសង្វៀន ក្នុងភូមិព្រែកកំពិស ចូលទស្សនា។ កីឡាករល្បីឈ្មោះ ហ៊ឹម សារ៉ាន់ ដែលជាជើងខ្លាំង១រូបផង ត្រូវប៉ះកីឡាករម្ខាងទៀត គឺ អ៊ុំ កំសត់ ដែលជាកីឡាករពូកែស្នៀត និងមានថ្វីដៃមិនធម្មតាម្នាក់។ ការប្រកួតនេះម្នាក់ៗមានការរំពឹងថា កីឡាករបង្គោលក្រហមនឹងឈ្នះដោយមិនពិបាក បើទោះជាកីឡាករបង្គោលខៀវ អ៊ុំ កំសត់ មានសមត្ថភាពមិនធម្មតា។ កីឡាករ ហ៊ឹម សារ៉ាន់ បានសារភាពថា ក្នុងមួយរយៈចុងក្រោយ គេរសាត់ឆ្ងាយពីការប្រកួតបើធៀបនឹងរយៈពេលមុន ប៉ុន្តែគេនៅតែប្រឹងប្រែងហ្វឹកហាត់ មិនសូវធ្វេសប្រហែសនោះទេ។
លោក អូឡាឡា ជំនួយការអ្នករៀបចំកម្មវិធីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានអះអាងថា កីឡាករ ហ៊ឹម សារ៉ាន់ ដ្បិតថារយាលពេលឡើងខុសពីមុន ព្រោះតែពិបាករកគូប្រកួតអោយត្រូវ ប៉ុន្តែការប្រកួតរបស់កីឡាកររូបនេះ មិនដែលធ្វើអោយអ្នកទស្សនាខកចិត្តម្ដងណានោះទេ ដោយលោកចាត់ទុកថាជ័យជម្នះលើកនេះ គឺជារឿងសមត្ថភាពច្រើនជាង។ លោកថាហេតុផល កីឡាកររូបនេះ មិនសូវមានគូឡើងវ៉ៃ គឺដោយសារតែការប្រកួតដែលរៀបចំដោយសហព័ន្ធប្រដាល់ តម្រូវអោយមានការផ្គូរផ្គងវិលជុំ ដែលមានន័យថាទម្រាំដល់ គឺអាចច្រើនខែ។ លោកមានគម្រោងដាក់អោយមួយគូនេះឡើងប្រកួតឡើងវញជាថ្មីម្ដងទៀត តែរង់ចាំអោយកីឡាករ កំសត់ និង ហ៊ឹម សារ៉ាន់ បានត្រៀមខ្លួន និងមានពេលត្រូវគ្នាសិន។