កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២០ ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែបន្តដំណើរការការប្រដាល់ បើទោះជាមានការភ័យបារម្ភពីជម្ងឺកូវីត១៩ ដែលធ្វើអោយសត្វផនទាំងមូលមិនអនុញ្ញាតអោយចូលទស្សនា។ កីឡាករកម្ពុជា យុគ យក្សផ្លែ ត្រូវកីឡាករថៃឈ្មោះ Chao Phaya វាយបំបាក់អោយចាញ់ដោយពិន្ទុ។
នៅក្នុងការប្រកួតនោះ សង្វៀនទាំងមូលមិនអនុញ្ញាតិអោយមានអ្នកគាំទ្រចូលទស្សនា ដែលនាំអោយការប្រកួតស្ងប់ស្ងាត់។ យ៉ាងណាមិញគូអន្តរជាតិអន្តរជាតិ នៅក្នុងថ្ងៃនោះ នៅតែបើកការប្រកួតគ្នាទាក់ទាញ ដោយគូអន្តរជាតិទី១ គឺ យុគ យក្សផ្លែ និង ជើងខ្លាំងថៃ Chao Phaya ប្រកួតគ្នាអស់ពីសមត្ថភាពរៀងខ្លួន។ ៥ទឹកដែលអ្នកទាំងពីរប្រកួតគ្នា សុទ្ធតែធ្វើអោយម្នាក់សរសើរថាល្អមើល ជាពិសេសអ្នកទស្សនាតាមការផ្សាយផ្ទាល់។
កីឡាករថៃ Chao Phaya បញ្ចប់ការប្រកួតដោយឈ្នះពិន្ទុកីឡាករកម្ពុជា ខណៈដែល យុគ យក្សផ្លែ ក៏ប្រឹងអស់ពីសមត្ថភាពណាស់ដែរ ប៉ុន្តែមិនអាចទៅរួច។ ការប្រកួតមួយគូនេះ កីឡាករកម្ពុជាចាញ់ប្រៀបកីឡាករថៃភាគច្រើន ចាប់ពីទឹកទី៤ ដោយកណ្ដាប់ដៃ និង កែងរបស់កីឡាករឆ្លងដែនរូបនេះ គឺធ្វើអោយ យុគ យក្សផ្លែ ទក់សាច់។ មួយគូនេះអាចនឹងអោយសងសឹកគ្នាជាថ្មី នៅពេលសង្វៀនប្រដាល់ កំណត់អោយបើកឡើងវិញ។ អ្នករៀបចំកម្មវិធីបញ្ជាក់ថា សង្វៀនទាំងមូលនឹងត្រូវបិទចោលមួយរយៈចាប់ពីសប្ដាហ៍ក្រោយទៅ តែបើសង្វៀនដំណើរវិញ នោះមួយគូនេះនឹងអាចប៉ះគ្នាម្ដងទៀត។