ការប្រកួតជម្រុះ៨នាក់យក៤នាក់ ដែលជាការប្រកួតជ្រើសរើសជើងឯករដូវកាលទី៧ នៅប៉ុស្តិ៍លេខ៥ត្រូវបានបញ្ចប់ហើយ ដោយ ដោយកីឡាករ៤នាក់ចុងក្រោយ បានបើកការប្រកួតគ្នាជម្រុះយកតែ២នាក់ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២០។ កីឡាករ សោម វិឆ័យ បានក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោម៤នាក់ចុងក្រោយ ដែលត្រូវបានឡើងប្រកួតបន្ត។
សោម វិឆ័យ បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលឈ្នះពិន្ទុកីឡាករ រឿម វណ្ណៈ ជាគូប្រកួត បន្ទាប់ពីបើកការប្រកួតយ៉ាងស្វិតស្វាញពេញរយៈពេល៣ទឹក។ ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករដែលឡើងវគ្គ៤នាក់មួយរូបទៀតគឺ ពុយ វណ្ណៈ ក៏ប្រឹងស្ទុះស្ទារណាស់ដែរ ប៉ុន្តែ សោម វិឆ័យ នៅតែទទួលបានការចាប់អារម្មណ៍ច្រើនជាង ដោយសារតែលោកគឺជាបេក្ខភាពដែលស្ថិតក្នុងសភាពភ័យអរៗ ព្រោះជាបេក្ខភាពទី៣ក្នុងចំណោម៤រូប។ យ៉ាងណាមិញ លោកមិនទាន់ប្រាកដថានឹងមានសំណាងកាន់ពានជើងឯក ឬ យ៉ាងណានោះទេ ក្នុងពេលដែលបេក្ខភាព៣រូបទៀត ក៏សុទ្ធតែខ្លាំង និង មានមហិច្ឆតា ចង់ក្លាយជាជើងឯកដូចគ្នា។