នៅថ្ងៃសៅរ៍ ទី២៩ កុម្ភៈ ឆ្នាំ២០២០នេះ សង្វៀទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែរក្សាការប្រកួតអន្តរជាតិដូចសព្វដង បើទោះជាការប្រដាល់នៅថ្ងៃអាទិត្យ ពេលយប់ត្រូវបានផ្អាក។ កីឡាករកម្ពុជា២រូប គឺ ពុទ្ធ ឆាយរីទ្ធី និង ចាន់ ស៊ីណាត នឹងក្លាយជាសមាសភាពតំណាងកម្ពុជា ដើម្បីស្វាគមន៍កីឡាករថៃ។
ជំនួបរបស់ពួកគេ ប៉ះគ្នានៅវេលាម៉ោង ២ថ្ងៃសៅរ៍ ដោយកីឡាករ ពុទ្ធ ឆាយរិទ្ធី ត្រូវប្រកួតជាមួយកីឡាករថៃ Keng Kat និង កីឡាករកម្ពុជា ចាន់ ស៊ីណាត ប្រកួតជាមួយកីឡាករថៃ Lam Nam Chhuok។ ២គូនេះ មិនដឹងថាអ្នកណាខ្លះឈ្នះនោះទេ ប៉ុន្តែម្នាក់ៗហាក់មានជំនឿចិត្តខ្ពស់ ថានឹងទាក់ទាញអ្នកគាំទ្របានច្រើន ជាពិសេសកីឡាករភាគីខាងកម្ពុជា។