ក្រុមបាល់ទាត់តារាមហាហង្ស កាន់តែក្លាយជាក្រុមពាក់កណ្ដាលអាជីព

0

ក្រោយបង្ហាញវត្តមានក្នុងនាមជាក្រុមបាល់ទាត់ដើម្បីសុខភាព ក្រហមតារាបាល់ទាត់មហាហង្សមិនមែនគ្រាន់តែប្រមូលផ្ដុំតារា និងក្រុមការងារ ដើម្បីមិត្តភាពប៉ុណ្ណេះទេ ពោលគឺបានវិវត្តន៍ខ្លួនក្លាយជាក្រុមពាក់កណ្ដាលអាជីពតែម្ដង ដោយក្រុមទាំងមូលបានទាំងចូលប្រកួតក្នុងនាមជាក្រុមពាក់កណ្ដាលអាជីពផ្លូវការនោះផង។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ដែលជាប្រធានក្រុមបាល់ទាត់មហាហង្ស បានអះអាងថា ក្រុមមហាហង្សនៅក្នុងពេលនេះ មិនគ្រាន់តែជាអះអាងខ្លួនឯងថា ជាក្រុមពាក់កណ្ដាលអាជីពនោះទេ ពោលគឺមានការទទួលស្គាល់ច្បាស់លាស់ ដោយសារតែក្រុមរបស់លោកបានចូលរួមប្រកួតក្នុងនាមជាក្រុមពាក់កណ្ដាលអាជីពនៅក្នុង League ផ្លូវការជាច្រើន។ ជាក់ស្ដែងនៅក្នុងរយៈពេលចុងក្រោយ ក្រុមទងមូលបាចូលរួមប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពរហូតដល់ទៅ៥ពាន ដូចជាពានរង្វាន់ KW និង KMH ជាដើម។ អ្វីដែលគេកត់សម្គាល់ គឺក្រុមមួយនេះ មានឱកាសដណ្ដើមបានជ័យជម្នះក្នុងពូល ដែលធ្វើអោយក្រុមពាក់កណ្ដាលអាជីពចាស់វស្សាមិនអាចមើលស្រាល។ ជាក់ស្ដែងក្នុង League KW គឺក្រុមមហាហង្សឈ្នះទាំង២ប្រកួតក្នុងចំណោម២ប្រកួតដែលបានធ្វើឡើង ខណៈដែលក្នុង League KMH គឺក្នុងចំណោម៥ប្រកួតឈ្នះ៤ប្រកួត ដែលមានន័យថា ក្រុមមហាហង្ស គឺជាក្រុមខ្លាំងមួយ។

លោក អ៊ិន សុភិន និយាយថា បើតាមតែលោករវល់នឹងការងារផ្នែកផលិតរឿង និងរវល់នឹងក្រុមហ៊ុនអាជីវកម្ម គឺលោកមិនគួរចំណាយពេលដឹកនាំក្រុមបាល់ទាត់នោះទេ ប៉ុន្តែបណ្ដាលមកពីលោកស្រលាញ់ និង ចង់ពង្រឹងក្រុមនេះ អោយកាន់តែខ្លាំង ទើបលោកតស៊ូចុះជាប់ដោយផ្ទាល់ជាមួយក្រុមបាល់ទាត់ ដើម្បីលើកទឹកចិត្តក្រុមទាំងមូលដូចដែលបានឃើញ។