ពុយ វណ្ណៈ បាក់មុខក្រោមដៃថៃ នៅលើសង្វៀនអាស៊ីអាគ្នេយ៍

0

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០ កីឡាករកម្ពុជា ពុយ វណ្ណៈ ដែលត្រូវគេស្គាល់ថាជាជើងខ្លាំងម្នាក់ទទួលបរាជ័យយ៉ាងអាម៉ាស់ក្រោមដៃកីឡាករ Chek Sayam មកពីទីក្រុងបាងកក។ បើទោះជាកីឡាករកម្ពុជា តស៊ូដល់ទឹកទី៥ ក៏លទ្ធផលស្ដែងឡើងយ៉ាងច្បាស់ ថាកីឡាករថៃមានប្រៀបឈ្នះដាច់ នៅក្នុងការប្រកួតនោះ។

យ៉ាងណាមិញ កីឡាករកម្ពុជាក៏បង្ហាញការប្រឹងប្រែងឡើងអស់ពីសមត្ថភាពផងដែរ តែអាចមកពីចាញ់កម្លាំង និង ចាញ់ ស៊ុហ្វ ទើបធ្វើអីកីឡាករថៃមិនបាន។ ការប្រកួតបញ្ចប់ទៅ ដោយអ្នកគាំទ្រខកចិត្ត ខណៈដែលគណកម្មការបានប្រកាសថានឹងដាក់អោយប្រកួតសងសឹកកីឡាករថៃឆាប់ៗ ដើម្បីចង់ដឹងថាតើ ពុយ វណ្ណៈ អាចស្ដារមុខមាត់ បាន ឬ មិនបាន។