សប្ដាហ៍នេះ នី សុភី អោយប៉ះជើងខ្លាំងថៃ

0

កីឡាករល្បីឈ្មោះ នី សុភី ឬ ឡុង សុភី ត្រូវបានគេអះអាងថា ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន ត្រូវបានគេប្រកាសអោយឡើងប្រកួតក្នុងនាមជាគូអន្តរជាតិជំនួសជើងខ្លាំង រឿង សោភ័ណ្ឌ ដែលអវត្តមាន ព្រោះមានធុរៈ ដើម្បីស្វាគមន៍ជាមួយកីឡាករថៃឈ្មោះ កា ឃុនសឹក ដែលកីឡាកររូបនេះល្បីឈ្មោះនៅថៃ។ ការប្រកួតនៅប៉ុស្តិ៍លេខ៥នេះ ត្រូវបានគេជឿជាក់ថា នឹងទាក់ទាញអ្នកគាំទ្រភាគច្រើននៅល្ងាចថ្ងៃសៅរ៍ទី២២ កុម្ភៈ នេះ។

នេះជាការប្រើកព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥ គីឡូក្រាម ។ ការប្រកួតនេះចាប់ផ្ដើមពីម៉ោង៦ល្ងាចនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រៀតប្រដេញគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here