កាលពីរាត្រីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ កីឡាករ កូយ ឡាយ ដែលគេស្គាល់ថាជាជើងឯករដូវកាលទី៦ បានបង្ហាញខ្លួនក្នុងវគ្គជម្រុះ៨នាក់គួរអោយភ្ញាក់ផ្អើល។ ពាក់ព័ន្ធនឹងបញ្ហានេះ ចម្ងល់ត្រូវបានបកស្រាយ ខណៈដែលម្ចាស់ជើងឯក មិនត្រូវបានអនុញ្ញាតិអោយប្រកួតរដូវកាលថ្មី ដើម្បីទុកឱកាសអោយកីឡាករផ្សេងនោះ។
ការប្រកួតនេះ គឺជាព្រឹត្តិការណ៏ប្រកួតប្រដាល់ជើងឯក TV5 KNOCK SERIS By K-Cement រដូលកាលទី៧ ឈានទៅវគ្គទី២ ក្នុងសប្ដាហ៍ទី១០។ គូដណ្តើមពាននៅក្នុងថ្ងៃនោះ គឺកីឡាករ ណាម ម៉ូរ៉ាក់ ត្រូវប្រកួតដណ្ដើមកៅអី៨នាក់ ជាមួយភាគីម្ចាងទៀត គឺ វេន សុភ័ក្ត្រ ប៉ុន្តែដោយសារ វេន សុភ័ក្ត្រ មានជម្ងឺមកប្រកួតមិនបាន ទើបតម្រូវអោយ ណាម ម៉ូរ៉ាក់ ឡើងដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ កីឡាករ ណាម ម៉ូរ៉ាក់ ត្រូវគណកម្មការតម្រួវអោយប្រកួតជាមួងកីឡាករជំនួស គឺប្រកួតជាមួយម្ចាស់ជើងឯករដូវកាលទី៦ គឺកីឡាករ កូយ ឡាយ តែម្ដង ទើបធ្វើអោយការប្រកួតល្អមើល ដោយសារធម្មតាអ្នកមកជំនួសច្រើនប្រកួតលេងៗមិនចង់ឈ្នះ តែសម្រាប់ កូយ ឡាយ អត់លេងៗទេ គឺវ៉ៃទាល់តែ ណាម ម៉ូរ៉ាក់ រយះចិញ្ចើមតែម្ដង ដើម្បីកុំអោយបាក់មុខជាជើងឯង។
ទំនងមកពីកីឡាករ ណាម ម៉ូរ៉ាក់ មិនចង់ចំណាយកម្លាំងច្រើន ព្រោះដឹងថាឈ្នះដោយស្វ័យប្រវត្តិផង ទើបសុំឈប់ប្រកួត ស្របគ្នាដែលគណកម្មការក៏ព្រមអោយផ្អាកដើម្បីការពារកុំអោយភាគី ណាម ម៉ូរ៉ាក់ បង្គោលក្រហមមានគ្រោះថ្នាក់។