ការប្រកួតអន្តរជាតិនៅសង្វៀទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២០ កីឡាករកម្ពុជា វង្ស វិឆ័យ ដែលគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់មួយរូប ត្រូវគេអោយប៉ះជាមួយខ្សែក្រវាត់ដូចគ្នាមកពីប្រទេសថៃ គឺកីឡាករ Theav Uolan។ មួយគូនេះទម្រាំរកឃើញចាញ់ឈ្នះ សុទ្ធតែប្រឹងអស់សមត្ថភាពរៀងខ្លួន។
ការប្រកួតនេះ អ្នកទស្សនាជក់ចិត្តបានតែ៣ទឹកប៉ុណ្ណោះ ប៉ុន្ទាប់មកក៏មានបញ្ហារំខានដោយការដាច់ភ្លើង ហើយបណ្ដាលអោយការប្រកួតផ្អាកមួយដង្ហើម។ ប៉ុន្តែក៏ចាត់ទុកថា ទុកពេលអោយកីឡាករទាំងពីរបានបង្កើនកម្លាំងមួយសន្ធឹកដែរ ទើបក្រោយចរន្តអគ្គីសនីដំណើរការមកវិញ គេឃើញភាគីម្ខាងៗ វៃគ្នាអស់ដៃ ហើយទីបំផុតម្ចាស់ខ្សែក្រវាត់របស់កម្ពុជា គឺវង្ស វិឆ័យ ក៏ជាអ្នកឈ្នះពិន្ទុ ។ ម្នាក់ៗសរសើរថា កីឡាករកម្ពុជា ដ្បិតថាត្រូវជួបជាមួយម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃមែន ប៉ុន្តែសមត្ថភាពកីឡាកររូបនេះក៏ល្អណាស់ដែរ ទើបមានឱកាសឈ្នះពិន្ទុកីឡាករថៃ ក្រោយតស៊ូ៥ទឹក៕