កីឡាករ២រូប ទម្រាំដណ្ដើមគ្នាបានកៅអី៨នាក់ បើកឆាកប្រយុទ្ធចាស់ដៃ

0

បន្ទាប់ពីជម្រើសបានអ្នកឈ្នះ១៦នាក់ ក្នុងចំណោម៣២នាក់ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០ ការប្រកួតជ្រើសរើសជើងឯកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម នៅប៉ុស្តិ៍លេខ៥ បានឈានដល់ការជម្រុះយក៨នាក់ហើយ។ កីឡាករវ័យក្មេង២នាក់ ប្រកួតគ្នាល្អមិនធម្មតានោះទេ ទម្រាំរកឃើញចាញ់ឈ្នះ នៅក្នុងថ្ងៃនោះ។

ការប្រកួត នៅក្នុងព្រឹត្តិការណ៏ប្រកួតប្រដាល់ជើងឯក TV5 KNOCK SERIS By K-Cement រដូលកាលទី៧ វគ្គទី២នេះ គឺល្អភ្នែកនោះទេ ដ្បិតតែកីឡាករទាំងពីរមិនទាន់ល្បីមែន។ គូដណ្តើមពាន កីឡាករ អៀប លីឆា មកពីក្លិប តាឯកដំបងរិទ្ឋខេត្តព្រៃវែង ប៉ះ កីឡាករ ខាំ សាបាន មកពីក្លិប រ៉ាហាប់ស្វាយប៉ាក។ មើលទៅលើមាឌមាំរបស់កីឡាករទាំង២នេះគឺប្រហែលគ្នា ដោយមិនដឹងថាអ្នកណាខ្លាំងជាង។ នេះជាការប៉ះគ្នាលើកដំបូង សុទ្ឋតែឆ្លងជុំទី១ផុតរៀងៗខ្លួន ហើយមួយតង់ៗ រកចំនុចវាយគ្នា ដោយសារអត់ដឹងគុនវាយ បែបណា។

បើកឆាកប្រកួតទឹកទី១ អៀប លីឆាដែលថ្នឹកការឡើងរេញ ស្រាប់តែវាយចូលគោលដៅ សន្ឋាប់ជាង សាបាន ។ ពួកគេតតាំងយ៉ាងខ្លាំង តែគេឃើញបង្គោល ក្រហមរៀងវាយផ្តួលច្រើនជាង ធ្វើអោយស្លន់ស្លោនឹកអត់ដល់ថា ដៃគូ ពូកែលាក់ស្នៀតបែបនេះ។ ដល់ទឹកទី២ ក្រហមវាយចូលវិញបន្តអុកចំពោះ លីឆា ក្លាយជាបាត់ជំហរខ្លះៗ។ ក្រោមការខិតខំប្រមូល កម្លាំងមកវិញ កីឡាករបង្គោលខៀវ បន្តអុកឡុករហូត ដល់ទឹកទី៣ ចុងទឹកវាយ អោយបង្គោលក្រហមដេកដួលសន្លប់មួយ សន្ទុៈ កាន់តែបានពិន្ទុថែម។ កម្លាំងថយអស់ច្រើន ទើបបណ្ដាលអោយបង្គោលក្រហម ខាំ សាបាន ចាញ់ដោយពិន្ទុ។ ការចាញ់នេះសាបាន សែនស្តាយ ហើយមហាជនវិញ អត់បន្ទោសឡើយ ដោយគិតថាកីឡាប្រដាល់របស់កីឡាករនេះល្អ តែមកពីគេប៉ះអ្នកខ្លាំងទើបមានលទ្ធផលបែបនេះ។ បើប៉ះចំជើងស្ទើរ ប្រហែលបង្គោលខៀវ អាចនឹងមិនផុតទឹកវិញផងក៏មិនដឹង។