ផល សុភ័ណ្ឌ និងជើងខ្លាំងថៃ វ៉ាកៃថេប តើអ្នកណាខ្លាំងនៅប៉ុស្តិ៍លេខ៥

0

នៅថ្ងៃសៅរ៍ទី៨ កុម្ភៈ ឆ្នាំ២០២០នេះ ប៉ុស្តិ៍លេខ៥ នឹងបើកការប្រកួតជម្រុះរវាងអ្នកឈ្នះ១៦នាក់យក៨នាក់ នៅលើសង្វៀនព្រែកកំពិស។ អ្វីដែលគេចាប់អារម្មណ៍គឺ ការប្រកួតអន្តរជាតិរវាងកីឡាករជើងខ្លងកម្ពុជា ផល សុភ័ណ្ឌ និង ជើងខ្លាំងថៃ វ៉ាកៃថេប ដែលកំពុងតែមានអ្នកតាមដានថាតើអ្នកណាអ្នកឈ្នះភាគច្រើននោះ។

ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រៀតប្រដេញគ្នា។ កីឡាករកម្ពុជា ផល សុភ័ណ្ឌ ដែលជាជើងខ្លាំងកំពុងឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវអោយស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃខាងលើដែល អ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះលើកីឡាករបរទេសនៅប្រទេសថៃមិនតិចគ្នាកន្លងមក។

វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះ ពិតជាធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់ កីឡាករ ផល សុភ័ណ្ឌ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគេកំពុងឡើងកូដ ដ្បិតអ្នកខ្លះថា រាងធ្លាក់ដៃជាងមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here