ពុយ វណ្ណៈ យកកៅអី១៦នាក់ទាល់បាននៅប៉ុស្តិ៍លេខ៥

0

ការប្រដាល់នាសង្វៀនប៉ុស្តិ៍លេខ៥ បាននិងកំពុងទទួលការពេញចិត្តពីសំណាក់ ទស្សនិកជនជាបន្តទៀតហើយ ដោយសារតែការប្រកួតកាន់តែចម្រាញ់ បានជើងខ្លាំងជាបន្តបន្ទាប់ មកវាយគ្នានាវគ្គថ្មីៗទៀត។ សម្រាប់សប្តាហ៍ថ្មីនេះ គូប្រយុទ្ឋដណ្តើមពានរង្វាន់ នៅតែបង្ហាញស្នៀតគុនធ្វើបានល្អ បំផុតសម្រាប់ដណ្តើមជ័យជំនះ ឆ្ពោះទៅកាន់វគ្គបន្ទាប់។ អុីចឹងហើយ អ្នកមកទស្សនារំពៃតាមដានយ៉ាង ជក់ចិត្ត ចង់ដឹងអ្នកណាទៀតជើងខ្លាំង បានឡើងជុំបន្ត។

ការប្រកួតនេះ បានរៀបចំឡើងកាលពីព្រលប់ថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៏ប្រកួតប្រដាល់ជើងឯក TV5 KNOCK SERIS By K-Cement រដូលកាលទី៧ អាទិត្យទី៨ ដែលជាជុំចុងក្រោយវគ្គទី១ ហើយអ្នកប្រដាល់១៨រូបឡើងវគ្គ២ដើម្បីប្រកួតចាញ់ឈ្នះទៀត។ គូដណ្តើមពាន កីឡាករ លីន សុខឈុន មកពីក្លិបបុរីរាជសីហ៍មានរិទ្ឋ ប៉ះសិស្សច្បង ពុយ វណ្ណៈ មកពីក្លិប ឃ្លាំងមឿងកីឡាមកពីខេត្តពោធិសាត់។ មើលទៅលើមាឌ មាំរបស់កីឡាករទាំង២នេះគឺប្រហែលគ្នា ដោយមិនដឹងថាអ្នកណាខ្លាំងជាង។ មួយខ្លាចាស់ មួយខ្លាពេញកម្លាំងមើលមិនដឹងឡើយ លើកលែងដាល់រៀងៗខ្លួន។
បើកឆាកប្រកួតទឹកទី១ វណ្ណៈដែលថ្នឹកនឹងការឡើងរេញ ស្រាប់តែវាយចូលគោលដៅ សន្ឋាប់ជាង សុខឈុន ។

ពួកគេតតតាំងយ៉ាងខ្លាំង តែគេឃើញរៀមច្បងផ្តួលច្រើនជា ធ្វើអោយសិស្សប្អូនស្លន់ស្លោនឹកអត់ដល់ថារៀមច្បង ពូកែលាក់ស្នៀតបែបនេះ។ ដល់ទឹកទី២ វណ្ណៈ បន្តអុកចំពោះ សុខឈុន បង្កបាត់ជំហរ ឈលែងនឹងធ្វើអោយ អាជ្ញាកណ្តាលរាប់នៅទឹកទី២ ហើយស្ថានការទប់កម្លាំងមិនក៏បញ្ចប់ លែងអោយប្រកួត។ នៅទីបំផុតសិស្សច្បងបានឈ្នះ ហើយត្រៀមក្បាច់ល្អៗទៀតដើម្បីពុះពារវគ្គទី២ដែលសុទ្ឋជើងល្អៗមកប៉ែងគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here