វេន សុភ័ក្ត្រ និង រឿម វណ្ណៈ ប្រកាសបំបាក់ថៃព្រមគ្នា លើសង្វៀនអន្តរជាតិ

0

មិនខុសពីការប្រកួតអន្តរជាតិដែលប្រកាសធ្វើឡើងនៅថ្ងៃអាទិត្យ ដែលមានគូខ្មែរ និងបរទេសទាក់ទាញ សម្រាប់ការប្រកួតនៅល្ងាចថ្ងៃសៅរ៍ទី១ កុម្ភៈ ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៍មានការប្រកួតជាលក្ខណៈអន្តរជាតិ ដោយមានវត្តមាន កីឡាករកម្ពុជា និងកីឡាករថៃសរុបចំនួន៤រូប ប៉ះគ្នាដូចគ្នាផងដែរ ខណៈដែលកីឡាករម្ចាស់ផ្ទះ២រូបគឺ កីឡាករ វេន សុភ័ក្ត្រ ដែលជាកីឡាករឡើងកូដ ប្រកួតជាមួយកីឡាករថៃ Loom Leng និង កីឡាករ រឿម វណ្ណៈ ដែលជាកីឡាករឡើងកូដមួយរូបដែរ រង់ចាំស្វាគមន៍កីឡាករថៃឈ្មោះ Kolap Dam។ ការប្រកួត២គូនេះ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាករកម្ពុជា និងបរទេសសុទ្ធតែជាជើងខ្លាំង នៅក្នុងពិភពប្រដាល់មិនខុសគ្នា។

ការប្រកួតនេះ នឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល នៅក្នុងព្រឹត្តិការណ៍អន្តរជាតិខារ៉ាបាវ ដែលបានធ្វើឡើង ដែលត្រូវបានគេរំពឹងថា នឹងមានអ្នកទស្សនាផ្ទាល់កកកុញ។ កីឡាករកម្ពុជាទាំង២រូប សុទ្ធតែបានប្រកាសថា នឹងប្រឹងប្រែងអោយឈ្នះសម្រាប់ការប្រកួតនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here