ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម សប្ដាហ៍ទី៤ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៩ កីឡាករបង្គោលខៀវ អេលីត ភក្តី ដែលជាកូនសិស្សរបស់អតីត កីឡាករតែក្វាន់ដូ សន អេលីត បានបង្ហាញមុខ ក្រោយមានមុខឡើងរេញ បានតែប៉ុន្មានប្រកួត ព្រោះតែគ្រូបង្វឹកផ្ដល់ឱកាស បានឈ្នះគូប្រកួត ហើយទម្លាក់បង្គោលក្រហម ភិន ចន្ទី ជាជើងខ្លាំងទើបឡើងកូដ អោយធ្លាក់ឱកាសឡើងប្រកួតទៅវគ្គ១៦នាក់។
នេះជាការប្រកួតក្នុងវគ្គស្វែងរក២នាក់ទៅវគ្គ១៦នាក់ សម្រាប់រដូវកាលថ្មី ដែលជាការប្រកួតដ៏សំខាន់ សម្រាប់សមាសភាព៣២នាក់ដែលត្រូវបានជម្រើស។ ជាមួយគ្នានោះ អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ផងដែរថាគូអ្នកទាំង២ខ្លាំង និងទាក់ទាញទម្រាំសម្រាប់គូនះ ទម្រាំរកឃើញចាញ់ឈ្នះ។