វេង សុភ័ក្ត្រ ស៊យខ្លាំង ក្នុងជំនួបថៃ លើសង្វៀនអន្តរជាតិ

0

ការប្រកួតអន្តរជាតិនៅលើសង្ឃវៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១២ មករា ឆ្នាំ២០២០ កីឡាករកម្ពុជា វេង សុភ័ក្ត្រ ដែលគេស្គាល់ថាជាជើងខ្លាំងម្នាក់ បានទទួលការបរាជ័យយ៉ាងអាម៉ាស់ក្រោមដៃ កីឡាករថៃ Chhai Sayam។ មួយគូនេះគេជឿថា កីឡាករកម្ពុជាមានគេយល់ថានឹងមានលទ្ធភាពល្អជាង ទើបក្រោយលទ្ធផលចាញ់ថៃដោយពិន្ទុ ធ្វើអោយម្នាក់ៗចាប់អារម្មណ៍។

ការប្រកួតដែលបានធ្វើឡើងនេះ កីឡាករកម្ពុជា ត្រូវគេឃើញបញ្ចេញស្នៀតខ្លាំងៗមកគ្មានសល់ ដោយសូម្បីតែកែង និងម៉ាត់ ក៏បញ្ចេញបានល្អផងដែរ។ យ៉ាងណាមិញគេនៅតែទៅមិនរួចជសមួយនឹងកីឡាករថៃ នៅក្នុងថ្ងៃនោះឡើយ ទើបត្រូវកីឡាករថៃ វាយអោយបាក់មុខ ហើយចាញ់ពិន្ទុយ៉ាងអាម៉ាស់ ខណៈដែលក្នុងទឹកទី៤ និងទី៥ ក៏ចាញ់យ៉ាងអាម៉ាស់ទៅទៀត ព្រោះថៃវាយត្រូវបានល្អ៕