វិលវិញ សារឿន ច័ន្ទ សាងភាពភ្ញាក់ផ្អើល

0

ការបង្ហាញខ្លួនរបស់កីឡាករជើងចាស់ សារឿន ច័ន្ទ នៅតែធ្វើអោយគេចាប់អារម្មណ៍ ដោយសារតែគេបាត់មុខយូរ តែត្រលប់មកលើកនេះ គឺនៅអាចដណ្ដើមបានកៅអី១៦នាក់ ក្នុងការប្រកួត កីឡាប្រដាល់របស់ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១១ មករា ឆ្នាំ២០២០។ នេះជាជោគជ័យធំមួយ ដែលកីឡាករធ្លាប់ល្បីឈ្មោះរូបនេះសាងឡើងជាថ្មី បន្ទាប់ពីត្រូវគេប៉ាន់ស្មានថាធ្លាក់ដៃ។

គូប្រកួតបើកឆាកវៃដណ្ដើមយកកៅអីឡើងទៅយកពាននៅថ្ងៃនោះ គឺកីឡាករ សារឿន ច័ន្ទ និង ឌុន សុភុត ដោយអ្នកទាំងចេញមកវាយគ្នាមិនសម្ចៃដៃតែម្ដង ដល់ថ្នាក់ធ្វើអោយមានការហ៊ោពេញសង្វៀន។ នេះជាកម្មវិធីប្រកួតប្រដាល់ កំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) រៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ មករា ឆ្នាំ២០២០ នារេញប្រដាល់ ប៉ុស្តី៍លេខ៥។ នេះជាសប្តាហ៍ទី៥ ប្រកួតជម្រុះជុំទី១ ។ ៤សប្តាហ៍កន្លងទៅរកបានជើងខ្លាំង៨រូប ហើយដើម្បីតតាំងយកភាពលេចធ្លោបន្តទៀត។ គូប្រកួតពាន បង្គោលក្រហម សារឿន ច័ន្ទ មកពីក្លិបតាព្រហ្មមានជ័យ ប៉ះបង្គោលខៀវ ឌុន សុភុត មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចូលការវាយពីទឹកទី១មក កីឡាករ ទាំង២បានប្រតាយ ប្រតប់គ្នាពេញរេញ ភ្លាមៗតែម្តងធ្វើ អោយកម្មវិធីរិតតែក្តៅឡើងៗ។ ជាពិសេសស្នៀត ប្រដាល់របស់សិស្ស ប្អូនសុភុត វាយមកម្តងៗធ្វើអោយ រៀមច្បងបុកពោះមិនតិចនោះទេ។ សុភុត ធ្វើអោយដៃគូម្ខាងទៀតស្ពឹក មុខមិនតិចនោះទេនៅពេលកាច់ បំបាក់ជើងថ្មីមិនបានភ្លាមៗ។ ទោះយ៉ាងណា ដោយសារ សារឿន ច័ន្ទខ្ញី ចាស់ សម្បូរតិចនិចប្រកួត ក៏បានយកឈ្នះសិស្សប្អូន ដោយពិន្ទុៈ យ៉ាងប្រផិតប្រផើយដែរ មិនងាយស្រូលពេកឡើយ។ បានកាន់ជុំទី២ តែសារឿនច័ន្ទ ត្រូវបង្វឹកហាត់ របៀបចេញក្បាច់ប្រដាល់ អោយល្អទៀត ព្រោះជើងខ្លាំងៗប៉ះគ្នា កាន់តែល្អមើលហើយ។