កាលពីទីថ្ងៃ ៥ មករា ឆ្នាំ២០២០ កីឡាករជើងថ្មី ដែលមានឈ្មោះដូចកីឡាកររៀមច្បង គឺ ឡុង សំណាង បានសាងកេរ្តិ៍ឈ្មោះគួរអោយសរសើរ ទាក់ទាញអ្នកគទ្រអោយចាប់អារម្មណ៍ តាមរយៈឱកាសយកឈ្នះគូប្រកួតរបស់ខ្លួន គឺបង្គោលក្រហម សេក ថាវរី។ គេបានឈ្នះក្នុងសំលេងកោតសរសើរនៅលើដង្វិនថ្មីស្រឡាងរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺសង្វៀន”អធិរាជកម្លាំងរេដអាន” ដែលបើកប្រកួតថ្ងៃដំបូង។
ការប្រកួតដែលបញ្ចប់ទាល់តែប្រឹងស្ទើរមិនសល់កម្លាំងត្រលប់ទៅផ្ទះវិញនៅទឹកទី៥នោះ កីឡាករបង្គោលក្រហម ឡុង សំណាង ត្រូវគេឃើញទទួលបានជ័យជម្នះដោយវេទនាខ្លួនហួសពីការស្មាន ដោយសារតែកីឡាករជើងថ្មីជាដៃគូ គឺ សេក ថាវរី ក៏ខ្លាំងមិនបន្ធូរដៃ។ ប៉ុន្តែកីឡាករវ័យក្មេងរូបនេះ ក៏បានកន្ទ្រាក់អោយអ្នកទស្សនាជាប់ចិត្តនឹងថ្វីដៃ បន្ទាប់ពីជោគជ័យនោះផងដែរ ថ្វីដ្បិតតែគេគឺជាជើងថ្មី។
អ្នកទស្សនាភាគច្រើនសរសើរមួយគូនេះមិនដាច់ពីមាត់ ដូច្នេះហើយទើបបានជាកីឡាករ ឡុង សំណាង ត្រូវគេមើលឃើញថាបានសាងមុខមាត់នៅលើសង្ឃវៀនថ្មីស្រឡាងរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍តែម្ដង ក្នុងនាមជាគូបើកឆាក។ អ្នករៀបចំកម្មវិធីក៏បានប្រកាសថានឹងអោយពួកគេសងសឹកគ្នាផងដែរ ដោយសារតែពួកគេប្រកួតល្អពេញ៥ទឹក។