យ៉េន ឌីណា ឬ ថៃ ម្ចាស់ខ្សែក្រវាត់អន្តរជាតិ ថ្ងៃសៅរ៍នេះ

0

នៅថ្ងៃសៅរ៍ទី២៨ ធ្នូ ក្នុងឆ្នាំ២០១៩នេះ កីឡាករកម្ពុជា យ៉េន ឌីណា ឬ ប៉ោ ភារិទ្ធិនិងកីឡាករថៃ កូលាបដាំ នឹងប៉ះគ្នាដណ្ដើមខ្សែក្រវាត់អន្តរជាតិ និងទឹកប្រាក់៥ពាន់ដុល្លារ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ អ្នកស្នេហាវិស័យប្រដាល់ កំពុងតាមដានមួយគូនេះ មិនខុសពីគូ វង្ស វិឆ័យ មុននោះឡើយ ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ របស់ព្រឹត្តិការណ៍កំពូលជើងឯកនេះ លេខ១ ទទួលបានខ្សែក្រវាត់១ ពាន១ និងទឹកប្រាក់៥០០០ដុល្លា លេខ២ ទទួលបាន៣០០០ដុល្លា, លេខ៣ ទទួលបាន១៥០០ដុល្លា និង លេខ៤ ទទួលបាន១០០០ដុល្លារ។ ការប្រកួតចាប់ពីវេលាម៉ោង២រសៀល នៅថ្ងៃសៅរ៍រសៀលនេះ កីឡាករ យ៉េន ឌីណា ឬ ប៉ោ ភារិទ្ធិ និង កីឡាករថៃ កូលាបដាំ ប្រកួតគ្នាយកលេខ១ និងជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀលនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារប៉ុស្តិ៍អាស៊ីអាគ្នេយ៍មានអ្នកទស្សនាច្រើនទស្សនាកកកុញស្រាប់មិនថាចំថ្ងៃសម្រាករួចទៅហើយ ព្រោះតែស្ថានភាពទីតាំង ស្របគ្នាដែលការប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន ដែលបានធ្វើឡើង ថ្ងៃសម្រាក រមែងមានអ្នកទស្សនាកកកុញជាប្រចាំ។ កីឡាករកម្ពុជា២រូប ដែលមានឈ្មោះប្រកួតយកខ្សែក្រវាត់ នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយគ្នា។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង២ប៉ះគ្នាក្នុងការប្រកួតលើកនេះ នឹងធ្វើអោយកក្រើកសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយម្នាក់ៗគ្រាន់តែដឹងថានឹងត្រូវឡើងប្រកួតប៉ះគ្នា គឺទាំងកីឡាករកម្ពុជា និងបរទេស សុទ្ធតែបានត្រៀមខ្លួន ហើយមានការរំពឹងថាល្អមើលសម្រាប់ជំនួបមួយនេះ។ កីឡាករទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនច្បាស់លាស់ខ្លាំងណាស់ ខណះដែលកីឡាករ២រូបទៀត គឺ ពុយ វណ្ណៈ និង កីឡាករថៃ Loom Leng ដែលត្រូវប៉ះគ្នាយកលេខ៣ ក៍នឹងស៊ីសាច់ហុតឈាមគ្នាមិនខុសគ្នា។