ការប្រកួតជើងឯកវគ្គថ្មី កីឡាករ នួន រ៉ាថេប ដណ្ដើមបានកៅអី១៦នាក់

0
កាលពីថ្ងៃទី១៤ ធ្នូ ប៉ុស្តិ៍លេខ៥ បានបើកការប្រកួតជ្រើសរើសជើងឯករដូវកាលថ្មី គឺរដូវកាលទី៧ ដោយគេឃើញកីឡាករ២រូបបានឡើងវគ្គបន្ត ហើយ២នាក់ធ្លាក់ចេញពីការប្រកួត។ អ្វីដែលកត់សម្គាល់ គឺកីឡាករ នួន រ៉ាថេប ឋទម្រាំបានឈ្នះ គឺតស៊ូខ្លាំង។

ការប្រកួតក្នុងសប្ដាហ៍ទី១ សម្រាប់ការប្រកួតជ្រើសរើសជើងឯក ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនេះ មិនត្រឹមតែមានការបង្ហាញសមាសភាពកីឡាករ៤រូប ដែលជាសមាសភាពក្នុងចំណោម៣២រូប ក៏តម្រូវអោយពួកគេបើកការប្រកួតគ្នាដើម្បីបើកឆាកកម្មវិធីតែម្ដងផងដែរ។ កីឡាករបង្គោលខៀវ នួន រ៉ាថេត គឺជាកីឡាករដំបូងគេដែលត្រូវបានប៉ុស្តិ៍លេខ៥ កំណត់អោយឡើងប្រកួតជើងឯក ហើយមានសំណាងបានឈ្នះគូប្រកួត គឺ ចិត សុភី បង្គោលក្រហម ហើយដណ្ដើមបានកៅអីក្នុងវគ្គ១៦នាក់ទៅជំហានបន្ត។ យ៉ាងណាមិញទម្រាំមានឱកាសបានឡើងវគ្គបន្តនេះក៏វេទនាដាបកម្លាំងណាស់ដែរ ខណៈគូដណ្ដើមជើងឯកមួយគូទៀត គឺកីឡាករបង្គោលក្រហម ខាំ សាបាន ជាអ្នកឈ្នះបានឡើង៕


LEAVE A REPLY

Please enter your comment!
Please enter your name here