ការប្រកួតប្រដាល់អន្តរជាតិរបស់ទូរទស្សន៍អាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី៨ ធ្នូ ឆ្នាំ២០១៩ កីឡាករកម្ពុជា មឿន សុខហ៊ុច ឬ ពុទ្ធ ហ៊ុច បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ លើកីឡាករថៃ Check Sayam។ ការប្រកួតរបស់អ្នកទាំងពីរ ធ្វើឡើងតែ៤ទឹកប៉ុណ្ណោះ ដោយកីឡាករកម្ពុជាវ័ធត្រូវចំសំខាន់ ហើយធ្វើអោយកីឡាករថៃបង់ការប្រកួត។ មួយគូនេះល្អមើលតាំងពីដើមដល់ចប់ ជាពិសេសក្នុងទឹកទី៣។ អ្នករៀបចំការប្រកួតគ្រោងនឹង កំណត់អោយប៉ះគ្នាសងសឹកនោះផង។
ដោយឡែកនៅថ្ងៃអាទិត្យទី២២ ខែធ្នូខាងមុខ ព្រឹត្តិការណ៍”ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” នឹងឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយកីឡាករថៃ១រូប និង កម្ពុជា១រូប នឹងប៉ះគ្នាដណ្ដើមខ្សែក្រវាត់ជើងឯកអន្តរជាតិ។ ទឹកប្រាក់សម្រាប់ការប្រកួតនោះ គឺលេខ១ទទួលបាន៥ពាន់ដុល្លារ លេខ២ ទឹកប្រាក់៣ពាន់ដុល្លារ លេខ៣ទឹកប្រាក់១៥០០ និងលេខ៤ទឹកប្រាក់១០០០ដុល្លារ។