ប៉ុស្តិ៍លេខ៥ រកឃើញជើងឯក រដូវកាលទី៦

0

កាលពីល្ងាចថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ ប៉ុស្តិ៍លេខ៥ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯករបស់ខ្លួនយ៉ាងជោគជ័យ បន្ទាប់ពីចំណាយពេលអស់១៨សប្ដាហ៍។ កីឡាករ កូយ ឡាយ បង្គោលខៀវ បានក្លាយជាម្ចាស់ជើងឯក ខណៈដែលលទ្ធផលនេះ បានធ្វើអោយអ្នកទស្សនាពេញចិត្តយ៉ាងខ្លាំង។

កីឡាករ កូយ ឡាយ និយាយថា នេះជាលើកទី១ ដែលលោកមានវាសនាកាន់ពានជាម្ចាស់ជើងឯក និងឈ្នះបានប្រាក់៤ពាន់ដុល្លារ។ លោកថាទឹកប្រាក់ដែលទទួលបាននេះ នឹងយកទៅទិញជាខ្សែកខ្សែដៃ ដោយសារតែលោកស្រលាញ់ចង់បានជាយូរមកហើយ និងចង់ទិញជាមាសបែបនេះទុក ដើម្បីស្រួលដោះទ័លផង។ លោកថាខ្លួននឹងប្រឹងកសាងកេរ្តិ៍ឈ្មោះអោយអស់លទ្ធភាព ដោយសារតែលោកមានឈ្មោះល្បីល្បាញនៅក្នុងវិស័យប្រដាល់។

លោក អូ ឡាឡា ពិធីករ និងជាតំណាងអ្នករៀបចំកម្មវិធី បានសម្ដែងអារម្មណ៍អបអរយ៉ាងខ្លាំង ដែលកីឡាករទាំង៤រូបចុងក្រោយ សុទ្ធតែជាកីឡាករវ័យក្មេង និងមានសមត្ថភាព។ ក្នុងលោកកោតសរសើរកីឡាករ កូយ ឡាយ យ៉ាងខ្លាំង ដែលអាចដណ្ដើមបានជោគជ័យ ហើយក្លាយជាម្ចាស់ជើងឯកពីការប្រកួតនេះ៕